ថៃ៖ ក្រៅពីជោគជ័យក្នុងការងារហើយ តារាសម្ដែងស្រី Margie កាន់តែមានសុភមង្គល ក្រោយពីបានកសាងគ្រួសារ ជាមួយនឹងស្វាមី លោក Pok ជាពិសេស ពួកគេទាំងពីរ តែងតែបើកបង្ហាញពីជីវិតរស់នៅដ៏ស៊ីវីល័យ ជាញឹកញាប់នៅលើបណ្ដាញសង្គម ផងដែរ។
ជាពិសេសនោះ ថ្មីៗនេះ Margie និង ស្វាមី ក៏បានបើកបង្ហាញផ្ទះថ្មីរបស់ខ្លួន ព្រមទាំងត្រូវបានរៀបចំយ៉ាងពេញលេញ តាមក្តីស្រមៃរបស់គ្រួសារ ដែលមានទីធ្លាធំទូលាយ ពោរពេញដោយភាពស្រស់ស្អាត គួរឲ្យចង់រស់នៅ។
ម៉្យាងវិញទៀត ប្ដីប្រពន្ធមួយគូនេះ ថែមទាំងបានធ្វើឲ្យមនុស្សជាច្រើន ចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែលនាំទៅលើទីតាំង អាងហែលទឹកដ៏ធំមួយ និងកន្លែងហាត់ប្រាណ ដែលត្រូវបានចំណាយរហូតដល់ទៅ ៧ លានបាត (ប្រហែល ២១ម៉ឺនដុល្លារ)។
យ៉ាងណាមិញ ការចំណាយយ៉ាងច្រើនបែបនេះ ក៏ទទួលបាននូវលទ្ធផលយ៉ាងគាប់ចិត្តចំពោះអ្នកទាំងពីរ ព្រោះ វាគឺជាអាងហែលទឹកដ៏ធំទូលាយ មានកន្លែងសម្រាប់កុមារ និងសម្រាប់មនុស្សពេញវ័យ ព្រមទាំងត្រូវបានរចនាឡើងដូចអាងហែលទឹករបស់សណ្ឋាគារលំដាប់ផ្កាយ ៥ ទៀតផង។ ចំណែកឯកន្លែងហាត់ប្រាណវិញ ក៏មិនចាញ់គ្នាប៉ុន្មានដែរ ព្រោះនៅក្នុងនោះ មានការរៀបចំឧបករណ៍ហាត់ប្រាណមួយឈុតពេញលេញ ផងដែរ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖