ថៃ៖ មហាជនគ្រប់គ្នាបានដឹងរួចមកហើយជាមួយនឹងបញ្ហាគ្រួសាររបស់ Newclear ដែលមានបញ្ហារកាំរកូសជាមួយនឹងស្វាមីក្នុងនោះនាងក៏បានចេញមុខមកបញ្ជាក់ពីបញ្ហានេះផងដែរថាអ្នកទាំងពីរនឹងរកវិធីដោះស្រាយរឿងមួយនេះឱ្យល្អប្រសើរឡើងមកវិញ។
នៅក្នុងរយៈពេលកន្លងទៅថ្មីៗនេះ Newclear បានចេញមកបកស្រាយនិងព្រមទទួលស្គាល់ថាខ្លួននិងស្វាមីលោកPetjahពិតជាមានបញ្ហាជាមួយគ្នាមែនហើយរឿងនេះមិនមែនដោយសារមានអ្នកទីបីចូលមកនោះដែលសម្រាប់រឿងនេះនាងថានឹងរកវិធីដោះស្រាយឱ្យបានល្អប្រសើរជាងនេះ ។
យ៉ាងណាមិញក្នុងពេលថ្មីៗនេះស្រាប់តែ គេបានឃើញ គូស្វាមីភរិយាមួយគូនេះទៅដើរកម្សាន្តនៅឯមាត់សមុទ្រដោយយកកូនប្រុសសំណព្វចិត្តរបស់គេទៅជាមួយយ៉ាងមានក្ដីសុខ។ក្នុងនោះត្បិតថា Newclear និងស្វាមីមិនបានថតរូបជាគូជាមួយគ្នា ក៏ពិតមែន តែពួកគេម្នាក់ៗបានថតជាមួយនឹងកូនប្រុសហើយផុសចូលទៅក្នុងបណ្ដាញសង្គមដោយមានទឹកមុខរីករាយ និងមើលទៅមានភាពកក់ក្ដៅនិងក្ដីសុខខ្លាំងណាស់ ។
ឃើញដូចនោះហ្វេនៗអ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំងនិងចូលទៅខមមិនឱ្យអ្នកទាំងពីរឆាប់យល់ចិត្តគ្នា ខ្លះគិតថាពួកគេទាំងពីរនាក់កំពុងតែមានសភាពដូចដើមបន្តិចម្ដងៗហើយ៕
ប្រភព៖ Kapook
ចង់ដឹងច្បាស់សូមទៅទស្សនារូបភាពទាំងអស់គ្នា៖