កូរ៉េខាងត្បូង៖ ស្របពេលដែលមានវ័យកាន់តែច្រើនទៅហើយក្ដី តែ បើក្រឡេកមកមើលពីសម្រស់របស់ តារាស្រី Park Min Young នៅតែស្រស់សោភា ដែលធ្វើឲ្យនាងអាចរក្សាបាននូវប្រជាប្រិយភាព ក៏ដូចជាការគាំទ្រជាំច្រើន ទៅលើតារាស្រីរូបនេះ។
ដោយឡែក ថ្មីៗនេះ តារាស្រី Park Min Young ស្រាប់តែបានអាប់ដេតថ្មីមួយនៅលើទំព័រផ្ទាល់ខ្លួនរបស់នាងជាមួយនឹងរូបថតមួយសន្លឹកគួរជាទីចាប់អារម្មណ៍យ៉ាងខ្លាំង។ យ៉ាងណាមិញ ថ្វីត្បិតតែនៅក្នុងរូបភាពនោះ ហាក់ធ្វើឲ្យហ្វេនៗ មានការសង្ស័យពីទំនាក់ទំនងស្នេហាក៏ពិតមែន តែគ្រប់គ្នាក៏បានយកចិត្តទុកដាក់ទៅលើចំណុចនេះ។
ក្នុងនោះដែរ តារាស្រីរូបនេះ បានបង្ហាញខ្លួនយ៉ាងស្រស់ស្អាំត ដោយបានរៀបចំខ្លួន ស្លៀកពាក់អាវយឺត ខោខូវប៊យ ហើយទម្លាក់សក់ចុះក្រោម។ ជាពិសេស នាងក៏បានតុបតែងមុខតាមបែបធម្មជាតិ ដើម្បីបង្ហាញមុខតូច និងស្បែកភ្លឺរលោងដ៏ទាក់ទាញយ៉ាងខ្លាំង ធ្វើឲ្យនឹកស្មានមិនដល់ទេថា នេះគឺជាសម្រស់ដ៏ផូរផង់ក្នុងវ័យ ៣៦ឆ្នាំ របស់តារាស្រីរូបនេះ ផងដែរ៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖