រាជធានីភ្នំពេញ ៖ ពិតណាស់ តារាចម្រៀង ពេជ្រ សូលីកា ធ្លាប់បានបញ្ជាក់រួចមកហើយថា រូបនាង និងតារាចម្រៀងពន្លកថ្មី ថុល សុភិទិ គ្មានទំនាក់ទំនងអ្វីលើសពីប្អូនប្រុសនិ ងបងស្រីឡើយ តែហ្វេនៗរបស់អ្នកទាំំងពីរ នៅតែបន្តផ្ទុះការសង្ស័យថា គ្រាន់តែជាលេសប៉ុណ្ណោះ ព្រោះពីមួយថ្ងៃទៅមួយថ្ងៃអ្នកទាំងពីរកាន់តែស្និទឡើងៗ។
តួយ៉ាង កាន់តែល្បីផ្ទុះការចាប់អារម្មណ៍ កាន់តែខ្លាំងឡើង ជាពិសេស ក្រោយពេលអ្នកទាំងពីរចាប់ដៃគ្នា ធ្វើជាម៉ូដែលឲ្យសម្អាងការល្បីមួយកន្លែង ស្លៀកពាក់ឈុតប្រពៃណីជាគូនឹងគ្នា កាន់តែធ្វើឲ្យមហាជនជ្រួលជ្រើម ឆ្ងល់កាន់តែខ្លាំងឡើងពី ទំនាក់ទំនងអ្នកទាំំងពីរ ជាអ្វីឲ្យប្រាកដ ព្រោះមិនទាន់ឮការបកស្រាយពី តារាប្រុសរូបនេះនៅឡើយ។
យ៉ាងណាមិញ ស្រាប់តែពេលនេះតារាប្រុស ថុល សុភិទិ ចែករំលែករូបភាពគូនឹងតារាស្រី ពេជ្រ សូលីកា រួចចេញមក បញ្ជាក់ច្បាស់ៗពេញៗមាត់ យ៉ាងដូច្នេះថា ៖
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
ប្រភពរូបភាព ៖ សម្អាងការហង្ស