Park Seo Joon ក្ដោបឱកាសមាស​ បានចូលរួម​សម្ដែង​ក្នុង​រឿង​ហូលីវូដ Captain Marvel 2 - TrueID

Park Seo Joon ក្ដោបឱកាសមាស​ បានចូលរួម​សម្ដែង​ក្នុង​រឿង​ហូលីវូដ Captain Marvel 2

June 15, 2021

បើតាមឲ្យដឹងពីប្រភពព័ត៌មានបាននិយាយថា តារាសម្ដែងកូរ៉េដែលកំពុងទទួលបានការគាំទ្រពីសំណាក់ទស្សនិកជន​មិនថា​នៅក្នុងប្រទេសកូរ៉នោះទេគឺនៅក្រៅប្រទេសផងដែរនោះ លោកPark Seo Joon បានកំពុងតែក្ដោបឪកាស​មាសដើម្បីទៅ​ចូលរួមសម្ដែងក្នុងរឿងហូលីវូដ Captain Marvel 2។ 

គួរបញ្ជាក់ផងដែរថា បើតាមឲ្យដឹងពីក្រុមការងារផងដែរ លោកPark Seo Joon កំពុងតែស្ថិតនៅក្នុងការពិភាក្សា​បន្ថែម​នៅក្នុងការចូលរួមសម្ដែងនៅខ្សែភាពយន្តហូលីវូដមួយនេះ។ ប្រភពដដែលបានបន្ថែមថា ការរៀបចំក៏ដូច​ដំណាក់កាលកុងត្រាផ្សេងៗខាងក្នុងបានសម្រេចរៀបចំរួចរាល់អស់ហើយ លោក នឹងធ្វើដំណើរទៅសហរដ្ឋអាមេរិច​នៅពាក់កណ្ដាលឆ្នាំ២០២១នេះ នាពេលខាងមុខឆាប់ៗនេះ។ 

អ្វីដែលពិសេស លោកនឹងចូលរួមសហការសម្ដែងជាមួយនឹងតារាហូលីវូដ គឺ កញ្ញា Brie Larson​​ ដែលនាងដើរតួ​ជា Captain Marvel។ គួរបញ្ជាក់ផងដែរថា ខ្សែភាពយន្តមួយនេះដែលបានចាក់បញ្ចាំងនៅរោងភាពយន្តកាល​ពីវគ្គមុន​បានទទួលនូវការចំណេញរហូតដល់១,១៣ពាប់លានដុល្លារសហរដ្ឋអាមេរិចផងដែរ៕

Park Seo Joon 
Park Seo Joon 
Park Seo Joon 
Park Seo Joon 
ទាក់ទងជាមួយ:
ការងារជីវិត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...