កូរ៉េខាងត្បូង៖ តារាស្រី Rosé សមាជិកក្រុមចម្រៀងនារីសកល BLACKPINK បានធ្វើឲ្យមានការចាប់អារម្មណ៍សារជាថ្មី ទោនឹង តម្លៃរបស់សម្លៀកបំពាក់ឯកសណ្ឋានសាលាមួយនេះមានតម្លៃមិនគួរឲ្យជឿ បានបង្កឲ្យមានភ្ញាក់ផ្អើលជាខ្លាំង។
យ៉ាងណាមិញ គេត្រូវបានលើកឡើងថា តម្លៃសរុប ក្នុងឈុតសិស្សសាលារបស់តារាស្រីរូបនេះ អាចបង់សាលាបានដល់ទៅប៉ុន្មានឆ្នាំឯណោះ ដោយគេត្រូវបានគេឱ្យដឹងថា អាវសាច់ក្រណាត់ពណ៌ស របស់នាងមានតម្លៃ ប្រហែល ៣៦៧ ដុល្លារ ខណៈកាបូបស្ពាយរបស់នាងម៉ាក Saint Laurent មានតម្លៃប្រហែល ៣៨៨៦ ដុល្លារ ។
បន្ថែមពីនេះស្បែកជើងរបស់នាងគឺប្រ៊េន Martens ដែលមានតម្លៃជាង ១៩១ដុល្លារ ហើយចិញ្ចៀនបានមកពីប្រ៊េនប្រណីត Tiffany & Co ដែលរំពឹងថានឹងមានតម្លៃ ៥,២៧៧ ដុល្លារ។ តួយ៉ាង បើគិតពីតម្លៃសរុបក្នុងមួយឈុតនេះ គេត្រូវបានប៉ាន់ស្មានប្រមាណតម្លៃប្រហែល ១២,៥០០ដុល្លារ ឯណោះ៕
ប្រភព៖ Koreaboo
សូមទស្សនារូបភាពខាងក្រោម៖