ទង្វើសាមញ្ញ ស្វាមី​ ឱក​ សុគន្ធកញ្ញា​ ធ្វើដាក់នាងមួយនេះ កំពុងទទួលបានសរសេីរខ្លាំង - TrueID

ទង្វើសាមញ្ញ ស្វាមី​ ឱក​ សុគន្ធកញ្ញា​ ធ្វើដាក់នាងមួយនេះ កំពុងទទួលបានសរសេីរខ្លាំង

June 21, 2022

ភ្នំពេញ៖ ពិតណាស់ ក្រោយរៀបការរួច ជីវិតឯកជនតារាចម្រៀង ឱក សុគន្ធកញ្ញា ហាក់ស្រស់បំព្រងជាខ្លាំង មិនត្រឹមតែ មានជីវិតជោគជ័យលើការងារនោះឡើយ សូម្បីតែជីវិតគ្រួសារក៏ មានសុភមង្គលជាងគេផងដែរ ស្វាមីក៏សង្ហា ហើយជាស្វាមីគម្រូថែមទៀតផង។

ជាមួយគ្នានេះ ស្វាមីភរិយាមួយគូនេះក៏រឹតតែធ្វើឲ្យ ហ្វេនៗអ្នកគាំទ្រលួចសរសើរពីចំណងគ្រួសារដ៏ផ្អែមល្ហែមបែបថ្លៃថ្នូរ មិនដែលមានការរកាំរកុសឬពាក្យសម្តីមិនសមរម្យណាមួយនៅលើបណ្ដាញសង្គមឡើយ។ ជាពិសេស កាលពីពេលថ្មីៗនេះ ស្វាមីអ្នកនាង ឱក សុគន្ធកញ្ញា ទើបតែបានបង្ហោះវីដេអូមួយ នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដែលវីដេអូដដែលនោះបានធ្វើឲ្យលេងបណ្ដាញសង្គមមានការកោតសរសើរជាខ្លាំង។ 

ជាក់ស្ដែង នៅពេលថ្មីៗនេះ ឱក សុគន្ធកញ្ញា ក៏កាន់តែធ្វើឲ្យអ្នកគាំទ្រលួចញញឹមមានក្តីសុខជំនួសក្រោយពីបានឃើញទង្វើរបស់ស្វាមីអ្នកនាង បានធ្វើទៅកាន់អ្នកនាង ជាមួយនឹងការវែកសក់ឲ្យ បង្ហាញពីការយចិត្តទុកដាក់ ថ្វីត្បិតតែមើលទៅជាទង្វើរតិចតួចក៏ពិតមែន តែវាមានតម្លៃខ្លាំង ដែលបង្ហាញពីក្តីស្រលាញ់ទៅកាន់ភរិយា​ គឺអាចបញ្ចាក់អោយឃេីញតាមរយៈកាយវិការចាប់ផ្តើមពីទង្វើរតិចតួចបែបនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

ឱក សុគន្ធកញ្ញា និងស្វាមី
ឱក សុគន្ធកញ្ញា និងស្វាមី
ឱក សុគន្ធកញ្ញា និងគ្រួសារ
ឱក សុគន្ធកញ្ញា និងគ្រួសារ
ស្វាមី និងកូនប្រុស ឱក សុគន្ធកញ្ញា 
ស្វាមី និងកូនប្រុស ឱក សុគន្ធកញ្ញា 
 ឱក សុគន្ធកញ្ញា 
 ឱក សុគន្ធកញ្ញា 
 ឱក សុគន្ធកញ្ញា និងស្វាមី 
 ឱក សុគន្ធកញ្ញា និងស្វាមី 
ទាក់ទងជាមួយ:
តារាខ្មែរ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...