តារាកម្សាន្ត: លោក ខេមរ: សិរីមន្ត ដែលមហាជន ពុកម៉ែ បងប្អូនបានស្គាល់ថាជាតារាចម្រៀងប្រុសដ៏ល្បីលំដាប់ប្រទេស និងជាអាយដលមួយរូបប្រចាំផលិតកម្មហង្សមាសមួយរូបផងដែលនោះ បានធ្វើឲ្យមហាជន និងអ្នកគាំទ្រលោកមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយលោកបានបង្ហោះសារនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់លោក បង្ហាញប្រាប់ដល់មហាជន និងហ្វេនៗរបស់លោក អំពីតួនាទីជាលោកប៉ាដ៏ល្អម្នាក់ នៅក្នុងគ្រួសារយ៉ាងដូច្នេះថា៖
តាមរយៈសារមួយនេះ បានធ្វើឲ្យហ្វេនជាច្រើនមានការចាប់អារម្មណ៍ខ្លាំង ស្របពេលដែលចំនួនអ្នកស៊ែរចែកចាយរំលែក ពេញព្រោងព្រាតពេញបណ្តាញសង្គមតែម្តង។
សូមរំលឹកផងដែលថា មានវ័យ៣៦ឆ្នាំ និងទទួលបានភាពជោគជ័យរាប់មិនអស់ តារាចម្រៀងលំដាប់កំពូលប្រចាំប្រទេស លោកខេមរសិរីមន្ត ក្រោយពីបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងឧត្តមភរិយារួច លោកក៏បានទទួលកូនប្រុស១ និងស្រីដ៏សែនស្រស់ស្អាត និងគួរឲ្យស្រលាញ់ចំនួន២នាក់ ដែលជាចំណងដៃនៅក្នុងទំនាក់ទំនងស្នេហាដ៏សែនផ្អែមល្អែម និងប្រកបដោយសុភមង្គលរវាងលោក និងភរិយាផងដែរ៕
ចង់ដឹងថាតើទំនាក់ទំនង ស្នេហារបស់អាយដលខេមរ:សិរីមន្ត និងភរិយាមានភាពស្និតស្នាលយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖