ថៃ៖ ទោះបី ស្ថិតនៅវ័យ ៤៤ ឆ្នាំ ពិតមែន តែ តារាសម្តែង Anne thongprasom ហាក់បីដូចជាមិនចាស់ទៅតាមវ័យទាល់តែសោះ មិនត្រឹមតែមានរាងស្វែលឡើយ តែរូបនាងថែមទាំងមានផ្ទៃមុខរលោង គ្មានស្នាមជ្រីវជ្រួញបន្តិច។
ជាកស្តែង ថ្វីត្បិត មានរាងជ្រេរបន្តិចមែន តែរូបនាង នៅតែរក្សាទម្រង់រូបរាង ជាពិសេសជាងនោះទៀតនោះគឺការតុបតែងខ្លួនដែលមើលទៅច្រឡំនឹងក្មេងស្រីអាយុ១៨ឆ្នាំថែមទៀត ដែលធ្វើឲ្យ តារាស្រីចាស់វស្សារូបនេះ កាន់តែមានភាពទាក់ទាញទ្វេដង។
ជាក់ស្ដែង នៅលើបណ្ដាញអ៊ីនស្តាក្រាមបានបង្ហោះរូបភាពស្ទាយ៍សម្លៀកបំពាក់ គួរឲ្យចាប់អារម្មណ៍ ជាមួយនឹងស្ទាយ៍សម្លៀកបំពាក់ ក្នុងរ៉ូប ឈរកាច់ចេញរាងមួយទំហឹង សាកសមនឹងសាច់ចាំម៉ត់ខៃ ស្បែកមុខតឹងណែនទៀតផងនោះ មួយសន្លឹកនេះ តារាស្រីរូបនេះក្មេងជាង ១០ឆ្នាំ៕
សូមទស្សនារូបភាពខាងក្រោម៖