កម្សាន្ត៖អាចនិយាយបានថារយៈពេល ២ ទៅ ៣ ឆ្នាំទៅនេះ សម្រាប់កេរ្តិ៍ឈ្មោះបោះសម្លេងរបស់កំពូលតារាសម្តែងស្រីBella Ranee ហាក់កាន់តែមានសន្ទុះខ្លាំងលើសលប់បើធៀបជាមួយនឹងតារាសម្តែងស្រីផ្សេងៗទៀតប្រចាំប្រទេសថៃបន្ទាប់ពីតារាសម្តែងស្រីរូបនេះលេចមុខនៅក្នុងរឿងភាគល្បីៗជាច្រើននារយៈពេលចុងក្រោយមកនេះ។
លើសពីនេះទៅទៀតអ្វីដែលកាន់តែភ្ញាក់ផ្អើលខ្លាំងនោះគឺនៅក្នុងឆ្នាំ ២០២០ កំពូលតារាស្រី Bella Raneeអាចក្តោបឱកាសមាសឱកាសប្រាក់ដណ្តើមយកតំណែងឯកអគ្គរាជទូតជាង ២០ប្រ៊េនល្បីៗប្រចាំប្រទេសថៃ។ ចំណែកឯក្នុងឆ្នាំ ២០២១ នេះ Bella Ranee នៅតែអាចរក្សាតំណែងជាឯកអគ្គរាជទូតឲ្យក្រុមហ៊ុនធំៗបានច្រើនជាងឆ្នាំ ២០២០ ទៅទៀតដែលផលិតផលទាំងអស់នៅក្នុងដៃ Bella រួមមានដូចជា សាប៊ូកក់សក់,ក្រុមហ៊ុនរថយន្ត, ក្រុមហ៊ុនទូរស័ព្ទ, ក្រុមហ៊ុនដឹកជញ្ជូន, គ្រឿងសម្អាង, ផ្សារទំនើប, គ្រឿងអគ្គិសនី, ភេសជ្ជៈ, ហាងវ៉ែនតាព្រមទាំងផលិតផលល្បីៗជាច្រើនទៀត។
ទន្ទឹមគ្នានេះផងដែរសម្រាប់រឿងភាគថ្មីរបស់ Bella Ranee ក្រោមចំណងជើងថា «Dare to Love: Hai Ruk Pipaksa»ក៏គ្រោងនឹងចាក់ផ្សាយក្នុងពេលឆាប់ៗនេះផងដែរ។
ដូច្នេះអាចសន្និដ្ឋានបានថាសម្រាប់ឆ្នាំ ២០២០ និងឆ្នាំ ២០២១គឺជាឆ្នាំដែលតារាស្រីរូបនេះទទួលបានភាពល្បីល្បាញខ្លាំងជាងមុនព្រមទាំងជោគជ័យលឿនរហ័សលើសពីការរំពឹងទុក៕
សូមទស្សនារូបភាពខាងក្រោម ៖
ប្រភព៖ thaiupdate