គេថាអ្នកសិល្បៈសប្បាយរហូត តាមពិតតារាទាំងនេះ ក៏ធ្លាប់មានជំងឺបា.ក់ទឹក.ចិត្ត - TrueID

គេថាអ្នកសិល្បៈសប្បាយរហូត តាមពិតតារាទាំងនេះ ក៏ធ្លាប់មានជំងឺបា.ក់ទឹក.ចិត្ត

July 2, 2022

កម្សាន្ត៖ ជំងឺបាក់ទឹកចិត្ត អាចជាជំងឺមួយដែលមនុស្សគ្រប់គ្នាមើលរំលង តែជំងឺមួយនេះពិតជាសាហាវ ហើយវាអាចសម្លាប់មនុស្សបានជាច្រើន បើមិនព្យាយាមព្យាបាលផ្លូវចិត្តបានទាន់ពេល។ ជំងឺបាក់ទឹកចិត្ត អាចកើតឡើងបានដោយសារកត្តាជាច្រើនផ្សេងៗខុសពីគ្នា ដូចជាកត្តាស្នេហា ការសិក្សា បញ្ហាគ្រួសារ ឬកត្តាតូចៗជាច្រើនផ្សេងទៀតបូកបញ្ចូលគ្នា ធ្វើឲ្យមនុស្សម្នាក់អស់កម្លាំងចិត្តលែងគ្រប់គ្រងខ្លួនឯងលែងបានតទៅទៀត។

យ៉ាងណាមិញ បើនិយាយដល់វិស័យសិល្បៈ បានផ្ដល់ភាពសប្បាយរីករាយទៅកាន់មហាជនបានច្រើន តាមរយៈសិល្បករ សិល្បការិនី បង្ហាញនូវសមត្ថភាពសម្ដែង លេងកំប្លែង ឬសកម្មភាពផ្សេងៗជាដើម។ ពិតណាស់ ប្រិយមិត្តមួយចំនួនធំប្រាកដជានិយាយថាអ្នកសិល្បៈតែងតែមានរឿងសប្បាយ មិនមានរឿងកើតទុក្ខដូចទៅនឹងមនុស្សទូទៅ ប៉ុន្តែការគិតទាំងនោះហាក់ខុសផ្ទុយស្រឡះ ក៏ព្រោះតែប៉ុន្មានឆ្នាំចុងក្រោយមកនេះ មានតារាជាច្រើនចេញមុខនិយាយថា ខ្លួនធ្លាប់មានជំជឺបាក់ទឹកចិត្ត និងជំងឺថប់អារម្មណ៍ជាដើម។

តួយ៉ាង បន្ទាប់ពីសិល្បករ សិល្បការិនីបានចេញមុខនិយាយបងស្រាយពីបញ្ហាមានជំងឺបាក់ទឹកចិត្ត ធ្វើឲ្យមហាជន និងហ្វេនជាច្រើនភ្ញាក់ផ្អើលគ្រប់គ្នា ខណៈដែលឃើញអាលដលខ្លួនកើតជំងឺមួយនេះ។ ហើយតារាខ្មែរដែលធ្លាប់មានជំងឺបាក់ទឹកចិត្ត និងជំងឺថប់អារម្មណ៍នោះមានដូចជា៖ 

១៖ អ្នកនាង ស្វែង សុជាតា

កំពូលតារាសម្ដែងស្រីឆ្នើម អ្នកនាង ស្វែង សុជាតា បានបង្ហាញប្រាប់ថានាងធ្លាប់មានជំងឺបាក់ទឹកចិត្ត ក្រោយលែងលះជាមួយអតីតស្វាមីទី១។ ម្យ៉ាងវិញទៀត ស្របពេលនាងមានជំងឺបាក់ទឹកចិត្ត ក៏ធ្លាប់មានបំណងក្នុងការស.ម្លាប់ខ្លួនផងដែរ។

អ្នកនាង ស្វែង សុជាតា
អ្នកនាង ស្វែង សុជាតា

២៖ កញ្ញា នីគីនីគី

តារាចម្រៀងស្រីនិយមលេងខ្លួនបែបបរទេសកញ្ញា នីគីនីគី ក៏ធ្លាប់បង្ហើបប្រាប់ពីរឿងរ៉ាវផ្ទាល់ខ្លួនលើបណ្ដាញសង្គម ដោយនាងបាននិយាយថា រូបនាងធ្លាប់កើតជំងឺបាក់ទឹកចិត្ត រហូតមានភាពស្គមខ្លួន ហើយនាងក៏ធ្លាប់មានចិត្តចង់ស.ម្លាប់ខ្លួនផងដែរ។

កញ្ញា នីគីនីគី
កញ្ញា នីគីនីគី

៣៖ លោក វី យ៉ារ៉ូ

ពីធីករពូកែវោហារស័ព្ទលោក វី យ៉ារ៉ូ កាលពីពេលថ្មីៗនេះតារារូបនេះដាច់ចិត្តទម្លាយរឿងក្នុងចិត្តប្រាប់ទៅកាន់ហ្វេនៗឲ្យបានដឹងដោយលោកមានជំងឺថប់អារម្មណ៍ ស្រដឿងទៅនឹងជំងឺបាក់ទឹកចិត្តអីចឹង។

លោក វី យ៉ារ៉ូ
លោក វី យ៉ារ៉ូ

៤៖ កញ្ញា កេសរ

តារាចម្រៀងស្រី Original Song កញ្ញា កេសរ ថ្មីៗនេះនាងបានប្រាប់ថា រូបនាងធ្លាប់កើតជំងឺបាក់ទឹកចិត្តផងដែរ។

កញ្ញា កេសរ
កញ្ញា កេសរ

៥៖ លោក សុគន្ធ ថេរ៉ាយុ

អាចនិយាយបានថា មូលហេតុដែលតារាចម្រៀងលោក សុគន្ធ ថេរ៉ាយុ បាត់មុខពីសិល្បៈ ក៏ព្រោះតារារូបនេះមានជំងឺបាក់ទឹកចិត្ត មិនអាចប្រឈមមុខនឹងមនុស្សច្រើន ទើបដាច់ចិត្តផ្អាកការងារជាតារាចម្រៀងមួយរយៈធំយ៉ាងដូច្នេះ។ 

លោក សុគន្ធ ថេរ៉ាយុ
លោក សុគន្ធ ថេរ៉ាយុ

៦៖ កញ្ញា សុភ័ក្រ កុសុម៉ា

កញ្ញា សុភ័ក្រ កុសុម៉ា ធ្លាប់បានលើកឡើងថានាងធ្លាប់មានសម្ពាធផ្លូវចិត្ត រហូតធ្វើឲ្យនាងមានចិត្តចង់សម្លាប់ខ្លួនម្ដងៗ តែដោយសារតែនាងមានកម្លាំងចិត្តពីគ្រួសារ ទើបនាងអាចក្រោកឈររឹងមាំបានមកដល់ពេលនេះ។

កញ្ញា សុភ័ក្រ កុសុម៉ា
កញ្ញា សុភ័ក្រ កុសុម៉ា
ទាក់ទងជាមួយ:
តារាខ្មែររូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...