ចិន៖ រឿងរ៉ាវកំពុងក្តៅបំផុតដែលកំពុងធ្វើឱ្យអ្នកលេងនិយមបណ្តាញសង្គមចិន រំជើបរំជួលជាមួយអ្នកគាំទ្ររាប់លាននាក់នៅពេលនេះគឺជាការប្រកាសពី Weibo សម្រេចចិត្តបិទគណនីអ្នកគាំទ្រចំនួន ២១ របស់តារាកូរ៉េ K-pop។
យ៉ាងណាមិញ នេះជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រដែលបណ្តាញសង្គមយក្សរបស់ប្រទេសមួយនេះ បានធ្វើការដាក់ចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការគ្រប់គ្រងសកម្មភាពរបស់អ្នកគាំទ្រក្នុងការគាំទ្រតារា ក្នុងសកម្មភាពផ្សេងៗ ដោយជាកម្រិតបែបនេះ។
នៅក្នុងខ្លឹមសារនៃការបង្ហោះដែលបានចែករំលែកនៅម៉ោង ១០ យប់ថ្ងៃទី ៥ ខែកញ្ញា Weibo បាននិយាយថាខ្លួនកំពុងអនុវត្តការគ្រប់គ្រងនិងធ្វើការប្រកាសដើម្បីលើកកម្ពស់ ឱ្យបានត្រឹមត្រូវ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈដូច្នេះដែរ។
ជាមួយគ្នានេះដែរ តាមប្រភពដដែល បានបន្តទៀតថា ដូចដែលបានឆ្លុះបញ្ចាំងដោយអ្នកលេងអ៉ីនធឺណែត គណនីអ្នកគាំទ្រមួយចំនួនបានផ្សព្វផ្សាយ មាតិកាតារានិយមដោយមិនសមហេតុផលនៅលើ Weibo ដែលនាំឱ្យមានកំហុសធ្ងន់ធ្ងរជាច្រើន ដែលកើតឡើងគ្រាកន្លងមក។
ជាលទ្ធផល ដើម្បីដោះស្រាយបញ្ហានេះ Weibo បានដាក់គណនីចំនួន ២១ ដែលជាគណនីអ្នកគាំទ្រធំ ៗ របស់តារា K-pop បិទក្នុងរយៈពេល ៣០ ថ្ងៃ លុបការផ្សាយដែលមិនមានច្បាប់កំណត់ ចាប់ពីផ្សាយដំណឹងនេះតទៅ៕
ប្រភព៖ https://kenh14.vn/
សូមទស្សនារូបភាពខាងក្រោម៖