ហុងកុង៖ ថ្មីៗនេះ យោងតាមប្រភព HK01 បានរាយការណ៍ថា តារាសម្ដែងប្រុស លោក Bosco Wong បានប្រកាសបិទភោជនីយដ្ឋានបែបលោកខាងលិច នៅហុងកុង ដែលការសម្រេចចិត្តរបស់តារាប្រុសរូបនេះ បានធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលតំបន់ពិសេស បានប្រកាសរឹតបន្តឹង ពីការការពារ ប្រឆាំងជំ.ងឺ.រា.ត.ត្បា.ត ដោយហាមមិនឲ្យទទួលទានអាហារ នៅនឹងកន្លែង រហូតដល់ថ្ងៃទី ២០ ខែមេសា។
នៅក្នុងនោះដែរ លោក Bosco Wong បានចែករំលែកជាមួយនឹងខាងសារព័ត៌មានថា ខ្លួនបានខាតបង់ទឹកប្រាក់ជាង ១៣០០០០ ដុល្លារ ក្នុងរយៈពេលត្រឹមតែ ៣ ខែដំបូងនៃឆ្នាំ ២០២២។ ហើយកាលពីពេលកន្លងមក តារាប្រុសរូបនេះ បានព្យាយាមគ្រប់គ្រង ដើម្បីរក្សាអាជីវកម្មភោជនីយដ្ឋានមួយនេះ ដោយប្រាក់ចំណូលពីសិល្បៈ និងមិនបញ្ឈប់បុគ្គលិក ឬកាត់បន្ថយបុគ្គលិកឡើយ ។ ដោយលោកបាននិយាយថា៖
តែទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីការខិតខំប្រឹងប្រែងយ៉ាងខ្លាំង អាជីវកម្មភោជនីយដ្ឋានរបស់លោក បានកត់ត្រានូវការខាតបង់ ខណៈពេលដែល វិស័យសិល្បៈហុងកុង បានបញ្ឈប់ប្រតិបត្តិការ ដោយសារតែជំ.ងឺ.រា.ត.ត្បា.ត ផងដែរ ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖