ថៃ៖ លោកស្រី លីណាចាំង ដែលត្រូវបានគេស្គាល់ថា ជាអ្នកពូកែខាងវោហាស័ព្ទមួយប៉ិនប្រសប់ នៅក្នុងបណ្តាញសង្គមថៃ បានចេញមុខ លើកឡើងទៅនឹង រឿងរ៉ាវចម្រូងចម្រាស Miss Grand International 2022 ដែលបានបញ្ចប់ទៅថ្មីៗនេះ។
ជាមួយគ្នានេះដែរ តាមរយៈការ Live របស់អ្នកស្រីរូបនេះ បានលើកត្រង់ចំនុច ទៅលើចំណាត់ថ្នាក់ Top របស់ Miss Grand ដោយបានលើកឡើងហេតុផលជាច្រើនជុំវិញ ការជាប់នេះ ជាពិសេសនោះ បានរីះគន់ស្ថាបនិក រៀបចំ លោក Boss Thawat តែម្តង។
អ្វីដែលចាប់អារម្មណ៍នោះ ជាពិសេសអ្នកគាំទ្រនៅកម្ពុជា បានធ្វើការមិនចិត្តជាខ្លាំង ទៅនឹង ការនិយាយចំៗ របស់អ្នកស្រី លីណាចាំង ដោយបានសង្កត់ធ្ងន់ ៗ តែម្តង ថា កម្ពុជាមិនស្អាតផងមិនស័ក្ដិសមនឹងតំណែង Top ១០ ឡើយ។
ដោយហេតុនេះ អ្នកលេងបណ្តាញសង្គម ជាពិសេសហ្វេសប៊ុក បានធ្វើការ មិនពេញចិត្ត យ៉ាងខ្លាំងចំពោះមតិ ឯកជនផ្ទាល់ខ្លួន ដែលលោកស្រី បានលើកឡើង ដោយត្រង់ចំណុចនេះ ក៏មានការវែកញែក លើកជាប្រធានបទ ឡើងព្រោងព្រាតតែម្តង៕
សូមទស្សនាវីដេអូខាងក្រោម៖