ថៃ៖ នៅតែជាប្រធានបទដែលត្រូវបានទស្សនិកជន តាមដានយ៉ាងកៀកកិត ចំពោះរឿងរ៉ាវរបស់តារាស្រី Aum Patchrapa និង គូស្នេហ៍ លោក Pok Phornprapha បន្ទាប់ពីខាងប្រុសបានចេញមកប្រកាសជាផ្លូវការ ថាអ្នកទាំងពីរបានសម្រេចចិត្តបញ្ចប់ទំនាក់ទំនងស្នេហាទៅហើយ។
ដោយឡែក ងាកមកមើលពីតារាស្រីរូបនេះវិញ ថ្មីៗនេះ រូបនាងក៏បានធ្វើការបើលកបង្ហាញពីសកម្មភាពមួយនៅលើបណ្ដាញសង្គមលើកដំបូង ក្រោយពីមានដំណឹងចែកផ្លូវគ្នាជាមួយគូស្នេហ៍ ដោយបានបង្ហោះរូបខ្លួនឯង បញ្ចេញនូវស្នាមញញឹមយ៉ាងស្រស់ស្អាត ព្រមទាំងរូបរាងនិងសម្រស់ដ៏ទាក់ទាញក្មេងជាងវ័យ បើទោះបីជា មកក្នុងស្ទាយ៍បែបសាមញ្ញធម្មតាក៏ដោយ។
យ៉ាងណាមិញ ជាមួយនឹងបង្ហោះមួយនេះ តារាស្រី Aum ក៏មិនបានលើកឡើងពីអ្វីច្រើនដែរទាក់ទងនឹងរឿងផ្ទាល់ខ្លួនរបស់នាង ដោយនៅក្នុងនោះ តារាស្រីរូបនេះបានត្រឹមតែបង្ហើបប្រាប់ថា ទូរស័ព្ទរបស់នាងពីរគ្រឿងត្រូវបានខូច និងសូមសូមអភ័យទោស ដែលមានការឆ្លើយតបយឺតយ៉ាវ។ ថ្វីត្បិតបានបង្ហាញតែបែបនេះក៏ពិតមែន តែអ្នកគាំទ្រក៏បានសម្រុកចូលមកផ្តល់កម្លាំងចិត្តដល់រូបនាង យ៉ាងច្រើន ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖