កម្សាន្ត៖ ជាធម្មតា ការលេងពណ៌សក់ គឺមិនមែនជារឿងប្លែកទេសម្រាប់ តារាចម្រៀង Kpop ព្រោះពួកគេតែងតែផ្លាស់ប្ដូរស្ទាយ៍របស់ខ្លួនជាញឹកញាប់។ ជាមួយគ្នានេះដែរ ចំពោះម៉ូតសក់ពណ៌ទឹកក្រូចវិញ មិនសូវមានតារាណាដាក់នោះទេ ដោយសារមិនសមនឹងមុខរបស់ពួកគេ។
ដោយឡែក Sana សមាជិកក្រុម Twice ហ៊ានលេងពណ៌ទឹកក្រូចស្រស់ ហើយថែមទាំងសមខ្លាំងជាមួយនឹងមុខរបស់នាងផងដែរ។ ទន្ទឹមនឹងនោះ ម៉ូតសក់ពណ៌នេះ បានធ្វើឲ្យនាងកាន់តែសម្រស់របស់នាងកាន់តែមានភាពលេចធ្លោរជាងមុនទ្វេដង។
ជាពិសេស ក្រោយពីដាក់សក់ពណ៌ទឹកក្រូចនេះហើយ Sana ទទួលបាន ការកោតសរសើរ ពីសម្រស់ដ៏ទាក់ទាញរបស់នាងមិនដាច់ពីមាត់។ លើសពីនោះ អ្នកលេងបណ្ដាញសង្គមក៏បានចាប់អារម្មណ៍ទៅលើតារាចម្រៀងស្រីរូបនេះកាន់តែខ្លាំងផងដែរ៕
ប្រភព៖ អ៉ិនធើណែត