ទុក្ខជាន់ទុក្ខ កំពុងបែកបាក់ស្នេហាផង ពេលនេះ មកឆ្លងកូវីដទៀត - TrueID

ទុក្ខជាន់ទុក្ខ កំពុងបែកបាក់ស្នេហាផង ពេលនេះ មកឆ្លងកូវីដទៀត

January 10, 2022

ថៃ៖ បន្ទាប់ពីបានធ្វើឲ្យអ្នកគាំទ្រជាច្រើន តាមដានពីរឿងរ៉ាវ ក្នុងទំនាក់ទំនងប្ដីប្រពន្ធដែលកំពុងតែជួបបញ្ហានោះ តារាចម្រៀងស្រី Punch Worakarn ក៏បានបញ្ចេញនូវដំណឹងថ្មីយ៉ាងភ្ញាក់ផ្អើល បង្ហាញពីលទ្ធផល​ពិនិត្យ​នៅ​មន្ទីរពេទ្យ ដែលនាងបានឆ្លងជំ.ងឺកូវីដ១៩។

នៅក្នុងនោះដែរ តារាស្រី Punch បានបញ្ជាក់ ពីលទ្ធផលនៃការពិនិត្យ ថាបានរកឃើញការឆ្លងកូវីដ១៩ និងកំពុងតែស្ថិតក្នុងការព្យាបាលរបស់ក្រុមគ្រូពេទ្យ ។ ហើយ​បច្ចុប្បន្នភាព​នៃរោគ​សញ្ញា​ចុង​ក្រោយ​របស់តារាស្រីរូបនេះ គឺមិន​ក្តៅ​ខ្លួន​ មិន​ឈឺ​បំពង់ក​ មាន​កំហាក​ និង​ក្អក​តិចតួច តែប៉ុណ្ណោះ។

យ៉ាងណាមិញ តារាស្រី Punch ក៏បានធ្វើការសូមអភ័យទោស ចំពោះអ្នកដែលជិតស្និទ្ធ កាលពីកន្លងមក និងសុំឲ្យពួកគេ តាមដានពីសុខភាពរបស់ខ្លួន។ ខណៈដែលហ្វេនៗបានជ្រាបពីរឿងនេះ ក៏បានជូនពរឲ្យនាងឆាប់ជាសះស្បើយផងដែរ។ 

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Punch
Punch
Punch
Punch
Punch
Punch
Punch
Punch
Punch
Punch
ទាក់ទងជាមួយ:
តារាថៃ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...