រាជធានីភ្នំពេញ ៖ បើទោះបី ពេលនេះ មានតារាចម្រៀងពន្លកថ្មីចេញហូរហែ ដែលបានសម្រិតសម្រាំងតាមការប្រកួតចម្រៀងល្បីៗជាច្រើនក្តី គេនៅឃើញប្រជាប្រិយភាពរបស់ តារាចម្រៀងចាស់វស្សាប៉ុន្មានដួងប៉ុណ្ណោះដែលអាចទប់តំណែងរបស់ខ្លួនយ៉ាងល្អ ក្នុងនោះក៏មានតារាចម្រៀង ឆន សុវណ្ណរាជ ផងដែរ។
ខានចេញបទថ្មីក៏ពិតមែន តែតារាប្រុសរូបនេះ នៅតែចេញតាមការប្រគុំតន្ត្រីនានាៗទាំងតាមខេត្ត ក្នុងក្រុង និងកញ្ចក់ទូរទស្សន៍ ហាងឆេងទីផ្សារនៅតែត្រូវប៉ាន់ដូចពេលមុន។
យ៉ាងណាមិញ មានខ្លួនតែមួយ មិនទាន់មានគ្រួសារក៏ពិតមែន តែតារាប្រុសរូបនេះ អស់ពីទិញខុនដូ ស្រាប់តែថ្មីៗនេះ រូបលោកធ្វើឲ្យហ្វេនៗរំភើបចិត្តជំនួស ទិញផ្ទះវីឡាថ្មីធំស្កឹមស្កៃ ទិដ្ឋភាពផ្ទះស្រស់ស្អាតទាក់ទាញអស់ទាស់ គ្រាន់តែឃើញក៏ដឹងថាគួរឲ្យចង់រស់នៅ ដោយរូបលោកបង្ហើបថា ៖
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖