ដល់ថ្នាក់ហ្នឹង? ហ្វេន​យក​ឡាន​តវ៉ាមុខ​អគារ YG ទាមទារ​ឱ្យ​ Big Bang វិល​វិញ​ - TrueID

ដល់ថ្នាក់ហ្នឹង? ហ្វេន​យក​ឡាន​តវ៉ាមុខ​អគារ YG ទាមទារ​ឱ្យ​ Big Bang វិល​វិញ​

November 29, 2021

កូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា សមាគមអ្នកគាំទ្រក្រុម Big Bang បានចេញសេចក្តីថ្លែងការណ៍រួម ជាមួយនឹងរថយន្តតវ៉ាទាមទារឱ្យក្រុមនេះ ត្រលប់មកវិញជាក្រុមដែលមានសមាជិក ៤ នាក់។

ក្នុងនោះ ពួកអ្នកគាំទ្រនេះបានប្រកាសថា YG Entertainment មិនបានបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងនាមជាផលិតកម្មនោះទេ ពួកគេទាមទារឱ្យផលិតកម្មនេះ ចាប់ផ្តើមក្រុម Big Bang ក្នុងនាមជាក្រុមដែលមានសមាជិក ៤ នាក់ ហើយចាប់ផ្តើមគ្រប់គ្រង fandom វិញ។

លើសពីនេះពួកគេបានស្នើឱ្យចាត់វិធានការផ្លូវច្បាប់ ប្រឆាំងនឹងពាក្យចចាមអារ៉ាម និងមតិអាក្រក់ហើយចែករំលែកដំណើរការមួយនេះជាមួយ fandom ដែលពួកគេក៏បានទាមទារផលិតកម្មដើម្បីបញ្ជាក់ថា Seungri បានចាកចេញពីក្រុមទាំងស្រុង ហើយឥឡូវនេះ Big Bang គឺជាក្រុមដែលមានសមាជិក៤ នាក់ប៉ុណ្ណោះ។

ស្របគ្នានេះ នៅលើរថយន្តពួកគេបានសរសេរថា ៖

 Big Bang ដែលមានសមាជិក ៥នាក់
 Big Bang ដែលមានសមាជិក ៥នាក់
Big Bang ដែលហ្វេនចង់បានគឺ ៤នាក់
Big Bang ដែលហ្វេនចង់បានគឺ ៤នាក់
Big Bang ដែលហ្វេនចង់បានគឺ ៤នាក់
Big Bang ដែលហ្វេនចង់បានគឺ ៤នាក់
ឡានរបស់អ្នកគាំទ្រ
ឡានរបស់អ្នកគាំទ្រ

ប្រភព : Allkpop

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...