ភ្នំពេញ៖ ជាការពិតណាស់ ជាមួយនឹងភាពល្បីល្បាញរបស់ តារាចម្រៀងរ៉េប លោក វណ្ណដា បានទាញយកចិត្តទស្សនិកជនយ៉ាងខ្លាំង ជាពិសេស ទៅលើបទចម្រៀងតែងនិពន្ធថ្មី ក៏ដូចជាការបើកបង្ហាញពីសកម្មភាពប្រចាំថ្ងៃ ។
ថ្មីៗនេះ តារាចម្រៀងរ៉េប លោក វណ្ណដា ស្រាប់តែចេញមកអង្រួនអារម្មណ៍ទស្សនិកជនម្ដងទៀតហើយ ក្រោយពីបានចេញមកបង្ហាញរូបភាព ៣ សន្លឹក នៅលើបណ្ដាញសង្គម ដោយមិនបានរៀបរាប់អ្វីច្រើននោះទេ ប៉ុន្តែតាមរយៈរូបថតទាំងនោះ តារាចម្រៀងរូបនេះ បានបង្ហាញនូវសម្រស់ ព្រមទាំងទឹកមុខយ៉ាងស្រស់សង្ហា ក៏ដូចជាស្ទាយ៍តុបតែងខ្លួនយ៉ាងសាកសម ទៀតផង។
យ៉ាងណាមិញ នេះគឹជាការបង្ហាញភាពទាក់ទាញថ្មីមួយទៀតហើយ សម្រាប់ហ្វេនៗទាំងឡាយ ដែលធ្វើឲ្យពួកគេកាន់តែពេញចិត្ត ស៊ែរចែករំលែកជាបន្តបន្ទាប់ និងកោតសរសើរមិនដាច់ពីមាត់ ទៅលើតារាចម្រៀងរូបនេះ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖