ភ្នំពេញ៖ ជាការពិតណាស់ សម្រាប់ហ្វេនៗដែលជាអ្នកគាំទ្រ តាមដាន គូស្នេហ៍ លោក ខាត់ វ៉ៃហាំង ជាមួយនឹង កញ្ញា ស៊ីន យូប៊ីន ប្រាកដជាបានដឹងច្បាស់ហើយថា មួយរយៈចុងក្រោយនេះអ្នកទាំងពីរហាក់បង្ហាញសកម្មភាពស្វីតៗខ្លាំងមិនធម្មតា។
ជាពិសេសនោះ គឺនោះគឺថ្មីៗកន្លងទៅ យូប៊ីន និង វៃ៉ហាំង ទើបតែត្រលប់មកពីដំណើរកម្សាន្តជាគូនៅឯក្រៅប្រទេស ព្រមទាំងចែករំលែករូបភាពផ្អែមកល្ហែម ក៏ដូចជាសកម្មភាពផ្សេងៗរួមគ្នាឲ្យហ្វេនៗបានឃើញ និងពេញចិត្តនិងគូស្នេហ៍មួយគូនេះមិនស្ទើរនោះទេ។
ជាក់ស្ដែង ប៉ុណ្ណឹងមិនអស់ចិត្ត តារាសម្ដែងប្រុសស្រីមួយគូនេះ រឹតតែផ្អែល្ហែមបន្ថែមទៀត ដោយទើបតែបង្ហោះរូបភាពថ្មីៗជាបន្តបន្ទាប់ ពោលគឺដឹកដៃគ្នា ទៅញុំាការ៉េម បន្ថែមជាតិស្ក សាងសងគ្នា ឡើងគួរឲ្យច្រណែនតែម្ដង មើលលើកណាក៏សមគ្នាដែរ រហូតដល់ហ្វេនៗចង់លឺដំណឹងល្អពីអ្នកទាំងពីឆាប់ៗទៀតផង៕
សូមទស្សនារូបភាពខាងក្រោម៖