Yoona និង Yuna ប៉ះគ្នាលើឆាកតែមួយ រញ្ជួយអស់អ្នកគាំទ្រ ដោយសារ… - TrueID

Yoona និង Yuna ប៉ះគ្នាលើឆាកតែមួយ រញ្ជួយអស់អ្នកគាំទ្រ ដោយសារ…

January 4, 2022

កម្សាន្ត ៖ បន្ទាប់ពីកម្មវិធីMBC Gayo Daejejeon ដែលធ្វើឡើងនៅថ្ងៃទី ៣១ខែធ្នូ ឆ្នាំ ២០២១ អន្តរកម្មរវាងសមាជិកក្រុម Yoona សមាជិកក្រុមGirls' Generation និងសមាជិក Yuna សមាជិកក្រុមITZY បានទាក់ទាញការចាប់អារម្មណ៍ពីមនុស្សជាច្រើន។

Yoona និង Yuna 
Yoona និង Yuna 

ដែលក្នុងអំឡុងពេលព្រឹត្តិការណ៍នោះគឺYoona ជាពិធីករម្នាក់ ហើយនៅចុងបញ្ចប់នៃកម្មវិធី Yoona បានរៀបរាប់ពី Yunaថាជាតារាមួយរូប ដែលនឹងក្លាយជាមនុស្សពេញវ័យជាផ្លូវការនៅឆ្នាំ ២០២២  ព្រមទាំងបានហៅ Yuna ឱ្យឈានជើងទៅជួរមុខជាមួយនាងភ្លាមៗនោះ Yuna ត្រូវបានគេឃើញថាបានឈរក្បែរ Yoona ខណៈដែល​អ្នក​ទាំង​ពីរ​ឈរនៅជិតគ្នាបែបនេះ ​ធ្វើ​ឱ្យ​មហាជន​មិន​អាចមិន​សរសើរ​សម្រស់​ដ៏​ស្រស់​ស្អាត​ទាំង​ពីរ​បាន​ឡើយ។

មនុស្សជាច្រើនបានចង្អុលបង្ហាញថាទោះបីជា Yoona មានអាយុច្រើនជាង Yuna ដល់ទៅ ១៣ ឆ្នាំក៏ដោយ ប៉ុន្តែពួកគេមើលទៅមិនខុសគ្នាប៉ុន្មានទេដោយសារតែរូបរាងក្មេងជាងវ័យ និងស្បែកសភ្លឺថ្លា មនុស្សបាននិយាយថាYoona នៅតែជាស្ដង់ដារនៃភាពស្រស់ស្អាត នៅក្នុង K-pop ហើយទោះបីជាអ្នកខ្លះរិះគន់នាងថា មានស្បែកសស្លេកពេកក៏ដោយក៏ Yoona តែងតែបង្ហាញថាការមើលឃើញរបស់នាងពិតជាល្អឥតខ្ចោះ។

Yoona និង Yuna 
Yoona និង Yuna 

ទន្ទឹម​នឹង​នេះ​ដែរមនុស្ស​ម្នា​ក៏​បាន​សរសើរ​ចំពោះ​ការ​មើល​ឃើញ​របស់ Yuna ផង​ដែរដែលនាងមានរូបរាងដូចតុក្កតា ជាមួយនឹងជើងវែង និងចង្កេះដ៏តូច នាង​នៅ​ក្មេងប៉ុន្តែ​រូប​សម្រស់​របស់​នាង​បាន​ឆក់​យក​បេះដូងមនុស្សជាច្រើន​រួច​ហើយ ហើយខណៈដែលនាងមានអាយុត្រឹមតែ១៩ ឆ្នាំប៉ុណ្ណោះ Yuna ត្រូវបានគេរំពឹងថានឹងរីកចម្រើន និងមានភាពចាស់ទុំជាងមុននាពេលខាងមុខមូលហេតុនេះ​បាន​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​ទន្ទឹង​រង់ចាំ ​សកម្មភាព​អនាគត​របស់Yuna ផងដែរ៕

Yoona 
Yoona 
Yuna
Yuna

ប្រភព : Kpopstarz

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...