កម្សាន្ត ÷ ជាការពិត អ្នកណាៗក៏តែងតែដឹងថាជនជាតិអាស៊ី ពូកែខាងរក្សាសម្រស់ឲ្យចាំ ក្មេងជាងវ័យកម្រិតណា ដែលជាពិសេសនោះ គឺជនជាតិកូរ៉េតែម្តង។
ជាមួយនឹងរូបមន្តពីធម្មជាតិ ការហាត់ប្រាណ ក៏ដូចជាការប្រើផលិតផលរក្សាសម្ផស្សឲ្យក្មេងវ័យ យើងមិនអាចមិននិយាយពីជនជាតិកូរ៉េនោះទេ ជាក់ស្តែង Kim Sa-rang ដែលជាតារាសម្តែង និងតារាម៉ូដែល ជាឧទាហរណ៍ស្រាប់។
ថ្មីៗនេះ Kim Sa-rang បានបង្ហោះរូបភាពប៉ុន្មានសន្លឹកចូលទៅក្នុង Instagram របស់នាង បង្ហាញនូវភាពឆើតឆាយ និងទាក់ទាញប្លែកពីគេ មិនថាមុខដ៏ស្រស់ស្អាតក្មេងវ័យគ្មានស្នាមជ្រាវជ្រួញ និងរូបរាងស្រឡូន បើទោះបីជាឆ្នាំនេះនាងឈានចូលវ័យ ៤៥ឆ្នាំហើយក៏ដោយ៕
ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម ÷
ប្រភព: អ៊ីនធើណែត