កម្សាន្ត៖ ជាការពិតណាស់ តារាសម្ដែងស្រីចាស់វស្សា ដែលគេឲ្យរហ័សនាមថាជា រាជនីសម្រស់ Song Hye Kyo កំពុងតែមមាញឹកជាមួយនឹងការងារសិល្បៈរបស់នាង។ បើទោះបីជាតារាស្រីរូបនេះ មានអាយុ៤២ឆ្នាំហើយក៏ដោយ ប៉ុន្ដែសម្រស់របស់នាងមិនចាញ់យុវវ័យ២០ឆ្នាំនោះទេ។
មិនតែប៉ុណ្ណោះ គេក្រឡែកឃើញថា បន្ទាប់ពីបាត់មុខមួយរយៈធំកំឡុងពេលលែងលះជាមួយអតីតស្វាមីលោក Song Joongki មកតារាសម្ដែងស្រីរូបនេះ ត្រឡប់ចូលមកក្នុងសិល្បៈវិញ នាងនៅគ្រងតំណែងតួឯកស្រីដ៏ដែល រីឯប្រជាប្រិយភាពវិញក៏នៅតែខ្លាំងក្លាមិនស្រកនោះទេ។
បើក្រឡែកទៅមើលសម្រស់របស់នាងវិញ ឈ្នះប្រពន្ធចុងដាច់តែម្ដង នាំឲ្យមហាជនគ្រប់គ្នាឆ្ងល់ថា សម្រស់ស្អាតប៉ុណ្ណឹងដែរ តែហេតុអីស្វាមីដាច់ចិត្តលែងទៅរួច។ លើសពីនោះ សម្រស់នាងនៅតែក្មេងខ្ចី បើមើលទៅតាមអាយុចំណាស់នេះទៅហើយ Song Hye Kyo នៅមិនទាន់រកគូព្រេងឃើញទៀត ឬក៏នាងអស់ជំនឿលើស្នេហាពិតហើយ៕