រាជធានីភ្នំពេញ ៖ នរណាៗក៏ស្គាល់ពី ប្រជាប្រិយភាពរបស់ តារាស្រី គង់ ចាន់ស្រីមុំ គ្រប់ៗគ្នាដែរ មិនត្រឹមតែជា សិល្បការិនីល្បីឈ្មោះម្នាក់ប៉ុណ្ណោះទេ រូបនាងក៏ត្រូវគេស្គាល់ជា បុគ្គលកំពុងមានឥទ្ធិពលលើបណ្តាញសង្គមផងដែឬ លើរឿងជីវិតហាយសូ សម្ភារៈនិយមមិនធម្មតា។
ជាងនេះទៅទៀត តារាស្រីរូបនេះ ធ្លាប់បើកបង្ហាញទិដ្ឋភាពក្នុងបន្ទប់សំអាង មើលទៅមិនចាញ់ហាងលក់កាបូប និងសម្លៀកបំពាក់ប៉ុន្មានឡើយ តាំងសុទ្ធតែកាបូបតម្លៃថ្លៃៗ ប៉ុន្តែ កន្លងមករូបនាង ធ្លាប់បង្ហើបថា កាបូបថ្លៃបំផុតរបស់ខ្លួន មានតម្លៃត្រឹម៥ពាន់ដុល្លារប៉ុន្មាន។
ផ្ទុយទៅវិញ ថ្មីៗនេះ តារាប្រុស រ៉េននី ដា៉រ៉ា ដែលត្រូវស្គាល់ជាមិត្តភក្តិរបស់រូបនាងនោះ បានចូលទៅមើលក្នុងបន្ទប់នោះដោយផ្ទាល់ មិនតែប៉ុណ្ណោះ ទម្លាយតម្លៃកាបូបមួយដាក់តាំងលើទូ មានតម្លៃដល់ទៅ ២ម៉ឺនដុល្លារ ដែលធ្វើឲ្យហ្វេនៗរូបនាង ស្តាប់ឮហើយ ភ្ញាក់អារម្មណ៍ព្រឺត ឃើញទិញដូចព្យុះ មិនមែនមានតម្លៃធូរៗប៉ុន្មានទេ មួយៗខ្លឹមមិនធម្មតាដែរ៕
បើចង់ដឹងកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖