រាជធានីភ្នំពេញ ៖ ពិតណាស់ ហ្វេនៗផ្ទុះការចាប់អារម្មណ៍នឹងការរៀបចំ ពិធីខួបកំណើតរបស់ម្តាយតារាស្រី គង់ ចាន់ស្រីមុំ កាលពីយប់មិញជាខ្លាំង ការរៀបចំលក្ខណៈតូចតាច ជួបជុំគ្រួសារ មិត្តភក្តិធ្វើនៅឯគេហដ្ឋានផ្ទាល់ខ្លួន ប៉ុន្តែស្អាតប្លែកភ្នែកអស់ស្ទះ។
យ៉ាងណាមិញ ងាកទៅមើលពីតារាស្រីរូបនេះ កាលពីយប់មិញ ធ្វើឲ្យភ្ញៀវក្នុងរោងម្នាក់ៗអួលដើមកតាម ដោយក្តីរំភើបស្ទើរគ្រប់ៗគ្នា ពិសេស ពិធីការិនី សុភ័ក្ត្រ កុសុម៉ា ឈរញញឹមសម្រក់ទឹកភ្នែកកណ្តាលវាល រីឯអ្នកម្តាយវិញ ឃើញកូនដូចធ្វើរឿងនេះ ក៏ទប់ទឹកភ្នែកមិនបានដូចគ្នា។
ក្នុងពិធីនេះ តារាស្រី គង់ ចាន់ស្រីមុំ បាននិពន្ធបទចម្រៀងសុំទោសម្តាយ រៀបរាប់ពីអារម្មណ៍រីករាយចំពោះវត្តមានអ្នកម្តាយ លត់ជង្គង់នៅចំពោះមុខមនុស្សផងគ្នាដោយទឹកភ្នែក ឃើញហើយរំភើបចិត្តជំនួស មានកូនស្រីគន្លងធម៌ ចេះគិតគូរដឹងគុណថ្នាក់នេះ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖