ភ្នំពេញ៖ ពិតណាស់ ដូចដែរបងប្អូនដឹងរួចមកហើយថា ឌួង ហ្សូរីដា ជាពិធីការិនី និងជាតារាសម្ដែង ល្បីឈ្មោះបោះសម្លេង និងរក្សាបាននូវ ប្រជាប្រិយភាពរបស់ខ្លួន ក្នុងវិថីសិល្បៈបានរាប់ស៊ិបឆ្នាំ បើទោះបី គេឃើញមាន ពិធីករ និងពិធីការិនី មួយចំនួន បានស្ងាត់ពីអាជីពខ្លួនក៏ដោយ។
ជាមួយគ្នានេះ មិនត្រឹមតែប្រជាប្រិយភាពទេ ដែលមិនផ្លាស់ប្តូរ សូម្បីតែ សម្រស់រូបរាងខាងក្រៅរបស់កញ្ញា ក៏ស្ទើរមិនផ្លាស់ប្តូរអីច្រើន គួរឲ្យកត់សម្គាល់ឃើញឡើយ។
ម្យ៉ាងវិញទៀត ថ្មីៗកន្លងទៅ ឌួង ហ្សូរីដា សម្រេចចិត្តកាត់សក់ខ្លីដើម្បីសម្ដែងរឿងមួយ ធ្វើឲ្យសម្រស់នាងកាន់តែក្មេងជាងវ័យថែមមួយកម្រិត ក្នុងនោះដែរ បន្ទាប់ពីបានផ្លាស់ប្ដូរម៉ូតសក់ខ្លីនេះរួច ពិធីការិនីរូបនេះក៏តែងតែបង្ហាញសម្រស់របស់ខ្លួនលើបណ្ដាញសង្គមជារឿយៗ។ ជាពិសេស ថ្មីៗនេះ នាងបានបង្អួតសម្រស់ផ្ទៃមុខ ដ៏ម៉ដ្ឋរលោងតឹងណែន រកតែស្នាមជ្រួញមួយភ្លីគ្មាន ខណៈដែលវ័យរបស់នាងក៏កាន់តែជ្រេ ក៏ប៉ុន្តែតារាស្រីរូបនេះ ហាក់មានរូបមន្តថែរក្សាស្បែកឲ្យនៅតែក្មេងបែបនេះ៕
សូមទស្សនារូបភាពខាងក្រោម៖