គ្រួសាររបស់ Michael Pupart ទម្លាយមូលហេតុធ្វើឲ្យលោកដើរដល់ផ្លូវនេះ - TrueID

គ្រួសាររបស់ Michael Pupart ទម្លាយមូលហេតុធ្វើឲ្យលោកដើរដល់ផ្លូវនេះ

January 17, 2022

ថៃ៖ គឺជាដំណឹងដ៏រន្ធ.ត់ បន្ទាប់ពីបានជ្រាបពីការស្លា.ប់របស់ អតីតតារាសម្ដែងដ៏ល្បី លោក Michael Pupart ដោយសារតែការបា.ញ់ស.ម្លា.ប់ខ្លួនឯង និងបានធ្វើឱ្យមនុស្សជាច្រើន មានភាពភ្ញាក់ផ្អើលពេញសិល្បៈកម្សាន្ត ក៏ដូចជាចូលរួមសោកស្ដាយ ចំពោះរឿងដ៏ក្រៀមក្រំមួយនេះ។ 

ដោយឡែក ថ្មីៗនេះវិញ នៅថ្ងៃទី ១៧ ខែមករានេះផ្ទាល់ ដោយយោងតាមសារព័ត៌មានក្នុងស្រុក បានរាយការណ៍ឲ្យដឹងថា ក្រុមគ្រួសាររបស់លោក Michael Pupart បានទៅប្រមូលសាក.ស.ព នៅវិទ្យាស្ថានវិទ្យាសាស្ត្រកោសល្យវិច្ច័យ ព្រមជាមួយនឹងការលើកឡើងថា ក្រុមគ្រួសាររបស់លោក ​មិន​ដែល​គិត​ថា ​រឿងមួយ​នេះ​អាចនឹង​កើត​ឡើង​នោះទេ ជាពិសេស កាំ.ភ្លើ.ងដែលបានរកឃើញនោះ ក៏មិនដឹងថាតើបានវាមកពីណា ព្រោះ​ គ្មាន​អ្នក​ណាម្នាក់ ​មាន​កាំ.ភ្លើ.ង​នៅ​ក្នុង​ផ្ទះ នោះទេ។

មិនត្រឹមតែប៉ុណ្ណោះ ខាងក្រុមគ្រួសារ ថែមទាំងបានលើកឡើងពី មូលហេតុនៃការធ្វើរឿងមួយនេះ ដោយបានរំពឹងថា អាចមកពីមានភាពតានតឹង ដែលមិត្តស្រីនៅឈៀងម៉ៃ បានឃ្លាតឆ្ងាយពីខ្លួនលោក។ ម៉្យាងវិញទៀត ដោយសារតែតារាប្រុសរូបនេះ មានជំ.ងឺខ្សោយសាច់ដុំ ហើយ​មិត្ត​ស្រីខ្លួន ​ប្រាប់​ឲ្យ​ទៅ​ព្យាបាល​ នៅ​បាងកក ។ តែនៅពេលស្នាក់ផ្ទះប្រហែល ​៣ ទៅ ៤​ខែ ទើប​រឿងនេះបាន​កើតឡើង​។ ហើយតាម​ការ​ប៉ាន់​ស្មាន ​អតីតតារាសម្ដែងរូបនេះ បានស្លា.ប់​នៅ​ពាក់​កណ្តាល​អធ្រាត្រ ​ថ្ងៃ​ទី​១៥ ខែមករា កន្លងទៅ ដោយ​គ្មាន​អ្នក​ណា​ម្នាក់ ​ឮ​ស្នូរ​កាំ.ភ្លើ.ង​នោះ​ទេ ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Michael Pupart
Michael Pupart
Michael Pupart
Michael Pupart
Michael Pupart
Michael Pupart
Michael Pupart
Michael Pupart
ទាក់ទងជាមួយ:
តារាថៃ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...