ថៃ៖ ថ្មីៗនេះ យោងតាមប្រភពព៍ត៌មាន Thairath បានរាយការណ៍ថា នៅថ្ងៃទី ៩ ខែវិច្ឆិកាកន្លងទៅនេះ លោក Nawat Itsaragrisil ដែលជាស្ថាបនិកកម្មវិធី Miss Grand បានជួបសំណេះសំណាល ជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីចែករំលែកអំពីភាពចម្រូងចម្រាសជុំវិញការប្រលង Miss Grand International 2022 ។
ដូចដែលបានដឹងហើយថា បន្ទាប់ពីការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ក្នុងប្រទេសឥណ្ឌូនេស៊ីបានបញ្ចប់ និងរកឃើញម្ចាស់មកុដរួចមក ទំព័រ Instagram របស់កម្មវិធីប្រកួតមួយនេះ បានធ្លាក់ចុះចំនួនអ្នកតាមដានប្រមាណខ្ទង់ ២ លាននាក់ ខណៈដែល លោក Nawat បានបញ្ជាក់ថា អ្នកមិនតាមដានទាំងអស់នោះ ភាគច្រើន គឺមកពីប្រទេសវៀតណាម ក្រោមហេតុផលដែល កញ្ញា Thien An មិនស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំង ១០នាក់។
ក្នុងនោះដែរ លោក Nawat បាននិយាយថា៖
គួរបញ្ជាក់ផងដែរថា មកទល់នឹងពេលនេះ គណនីផ្លូវការ របស់ កម្មវិធី Miss Grand International គឺមានអ្នកតាមដានត្រឹមតែ ៤,១ លាននាក់ប៉ុណ្ណោះ ហើយមិនមាននិន្នាការកើនឡើងទៀតនោះទេ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖