ក្មេងជំនាន់ក្រោយ កម្របានឃើញ! ផ្ទះកំណើតអធិរាជសម្លេងមាស សុិន សុីសាមុត ស្អាតបែបខ្មែរពិតៗ - TrueID

ក្មេងជំនាន់ក្រោយ កម្របានឃើញ! ផ្ទះកំណើតអធិរាជសម្លេងមាស សុិន សុីសាមុត ស្អាតបែបខ្មែរពិតៗ

November 2, 2021

តារាកម្សាន្ត៖  កំពូលអធិរាជសម្លេងមាស សុិន ស៊ីសាមុត កេីតនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៣៣ ​នៅក្នុងតំបន់ភូមិភាគឥសានប្រទេស ស្ថិតនៅក្នុងខេត្តស្ទឹងត្រែង ព្រះរាជាណាចក្រកម្ពុជា។ លោកគឺ​ជា អ្នក​និពន្ធ​បទ​ចម្រៀង និង​ជា​អ្នក​ចម្រៀង​ខ្មែរ​ដ៏​ល្បី​ល្បាញ​​ នា​អំឡុង​ទសវត្សរ៍​ឆ្នាំ ៥០ ដល់ ៧០ ។ លោក​មាន​រហស្សនាម​ថា អធិរាជ​សំឡេង​មាស (Emperor of the Golden Voice) ដែលត្រូវបានបំពាក់មេដាយមាសកិត្តិយស ពីព្រះមហាក្សត្រកម្ពុជា ព្រះបាទ នរោត្តម សីហនុ និងជាអ្នកចម្រៀងប្រុសខ្មែរដ៏ល្បី ដែលទទួលបានការគាំទ្រ និងស្ថិតនៅក្នុងការចងចាំរបស់ប្រជាជនខ្មែរ មកទល់នឹងពេលបច្ចុប្បន្ន។

យ៉ាងណាមិញ ងាកក្រលេកមកមើលផ្ទះកំណើតរបស់អធិរាជសម្លេងមាស សុិន សុីសាមុត ដែលមានទីតាំងស្ថិតនៅក្នុងខេត្តស្ទឹងត្រែងឯណេះវិញ ឃើញថាឆ្លងកាត់នៅរបបប្រវត្តិសាស្រ្ត និងមានអាយុកាលជាយូរឆ្នាំ ផ្ទះបុរាណមួយនេះ មានសភាពចាស់ទ្រុឌទ្រោមបណ្តើរៗហើយ ប៉ុន្តែសោភ័ណភាពនៅតែបន្តរក្សាបាននូវភាពស្អាត ជាពិសេសទេសភាពបរិវេណជំនាន់នៅតែស្រស់ស្អាត រហូតធ្វើឲ្យមហាជន ទ្រាំមិនសរសើរមិនបាន។

សូមរំលឹកផងដែលថា ក្រោយរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុលពត បានដួលរលំ ភរិយា និងក្រុមគ្រួសាររបស់អធិរាជសម្លេងមាស សុិន សុីសាមុត បានរក្សាទុក និងបន្តថែរក្សាផ្ទះបុរាណក្នុងស្រុកកំណើតមួយនេះ ដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយបានស្គាល់៕

ចង់ជ្រាបកាន់តែច្បាស់ជាងនេះទៅទៀតនោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

  អធិរាជសម្លេងមាស សុិន ស៊ីសាមុត
  អធិរាជសម្លេងមាស សុិន ស៊ីសាមុត
  អធិរាជសម្លេងមាស សុិន ស៊ីសាមុត
  អធិរាជសម្លេងមាស សុិន ស៊ីសាមុត
  អធិរាជសម្លេងមាស សុិន ស៊ីសាមុត
  អធិរាជសម្លេងមាស សុិន ស៊ីសាមុត
ផ្ទះរបស់អធិរាជសម្លេងមាស សុិន ស៊ីសាមុត
ផ្ទះរបស់អធិរាជសម្លេងមាស សុិន ស៊ីសាមុត
ទាក់ទងជាមួយ:
តារាខ្មែររូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...