កម្សាន្ត ÷ នៅថ្ងៃទី ១៤ ខែមិថុនា Han Groo បានបង្ហោះរូបថតចំនួនពីរនៅលើ Instagram ផ្ទាល់ខ្លួនរបស់នាងដោយគ្មាន caption ដែលនៅក្នុងរូបថតនោះ Han Groo កំពុងអង្គុយនៅក្នុងហាងកាហ្វេមួយ។
ទិដ្ឋភាពរបស់ Han Groo គឺអស្ចារ្យណាស់ ដែលពិបាកនឹងជឿថានាងជាម្តាយបង្កើតកូនភ្លោះ ២នាក់ បើទោះជាតារាស្រីរូបនេះដកខ្លួនពីវិស័យសិល្បៈ ទៅមើលថែកូនៗក៏ដោយ ក៏សម្រស់របស់នាងនៅតែ ត្រូវបានមហាជនជាច្រើនកោតសរសើរ ទោះជានាងមានអាយុ ៣១ ឆ្នាំនៅឆ្នាំនេះហើយក៏ដោយ។
គួររំលឹកផងដែរថា ក្នុងឆ្នាំ ២០១៥ តារាស្រីរូបនេះ បានរៀបការជាមួយមិត្តប្រុស ដែលមិនមែនជាតារានិងមានវ័យចាស់ជាងនាង ៩ ឆ្នាំ ហើយបានសម្រាលកូនភ្លោះនៅខែមីនា ឆ្នាំ ២០១៧ មុនពេលចូលនិវត្តន៍ពីវិស័យសិល្បៈទាំងស្រុង៕
ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម ÷
ប្រភព: Kbizoom