ហ្វេនជ្រួលច្របល់ Lisa ទិញអាវBrand ដែលបងប្រុសរបស់ Jungkook លក់ - TrueID

ហ្វេនជ្រួលច្របល់ Lisa ទិញអាវBrand ដែលបងប្រុសរបស់ Jungkook លក់

January 11, 2022

កម្សាន្ត៖ កាលពីសប្ដាហ៍មុននេះ Lisa បានបង្ហោះរូបពាក់ អាវពណ៌ខៀវ និង មួកពណ៌ផ្កាឈូក គួរឲ្យស្រលាញ់ដែលវាក៏ជារូបដំបូងក្នុង ឆ្នាំ២០២២ របស់ខ្លួនផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ​ ហ្វេនៗបានរកឃើញថា អាវនេះគឺជាម៉ាក Graffitionmind ដែលជា ប្រ៊េន របស់បងប្រុសរបស់ Jungkook

 Lisa
 Lisa

ជាងនេះទៅទៀត កាលពីមុន Jungkook ក៏ធ្លាប់ធ្វើជានាយកក្រុមហ៊ុនសម្លៀកបំពាក់ម៉ាកនេះផងដែរ ប៉ុន្ដែដោយសារមានរឿងចោទប្រកាន់ថាជួយផ្សាយឲ្យផលិតផលបងប្រុសខ្លួន ទើបសមាជិក BTS រូបនេះ លែងហ៊ានពាក់ព័ន្ធទៀត។ 

Jungkook
Jungkook

ងាកមកមើល តារាចម្រៀងមកពីក្រុម ​Blackpink នេះវិញ នាងបានធ្វើឲ្យ ហ្វេនទាំងសងខាង មានការរំភើបជាខ្លាំង ដោយនាងបាន ពាក់អាវ ដែលជា ប្រ៊េន របស់បងប្រុសតារាចម្រៀង Jungkook។ ទោះបីជា នាងមិនបានបញ្ចេញពាក្យសម្ដីឬធ្លាប់និយាយពី BTS ក៏ដោយ ប៉ុន្ដែតាមរយៈការបង្ហោះរូបលើកនេះ បានធ្វើឲ្យហ្វេនៗបញ្ចេញមតិខុសៗគ្នាថា Lisa ជួយគាំទ្រផលិតផលរបស់មិត្តរួមសិល្បៈ ឬ ចង់បង្ហាញតម្រុយអីដល់ហ្វេន៕

ប្រភព៖ GStarLive

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...