ហ្វេនៗដឹងទេ បើ D.O.មិនមែនជាតារា Kpop នឹងចាប់អាជីពសាមញ្ញមួយនេះ - TrueID

ហ្វេនៗដឹងទេ បើ D.O.មិនមែនជាតារា Kpop នឹងចាប់អាជីពសាមញ្ញមួយនេះ

May 12, 2022

កម្សាន្ត៖ កាលពីពេលថ្មីៗកន្លងទៅនេះ បទសម្ភាសន៍មួយរបស់តារាចម្រៀង ក៏ដូចជាតារាសម្ដែងដ៏ល្បីល្បាញ D.O. សមាជិកក្រុម Exo បានធ្វើឲ្យហ្វេនៗចាប់អារម្មណ៍ ដោយលោកទម្លាយថា បើមិនបានចូលសិល្បៈ លោកនឹងចាប់អាជីពនៅក្នុងផ្ទះបាយជាមិនខាន។

 D.O.
 D.O.

នៅក្នុងនោះផងដែរ D.O. បាននិយាយថា ក្រៅពីធ្វើជា ចុងភៅ ដោយខ្លួននឹកមិនឃើញអាជីពអ្វីផ្សេងនោះទេ ក៏ព្រោះតែលោកមានចំណង់ចំណូលចិត្ត ចម្អិនម្ហូប ជាប្រចាំ។ លើសពីនោះ តារាចម្រៀងសម្លៀងឯករូបនេះ បានបន្ដថា នៅពេលទំនេរពីការងារ ខ្លួនតែងតែទៅទទួលទានអាហារតាម ភោជនីយដ្ឋាន ដែលល្បីតាម អ៉ិនធើណែត។

 D.O.
 D.O.

ម៉្យាងទៀត លោកជាមនុស្សដែលស្រលាញ់ការញុំាអាហារ ដែលវាមិនប្លែកទេ ដែល D.O. ចង់ក្លាយជាចុងភៅ បើលោកមិនបានចូលវិស័យសិល្បៈនោះ។ មិនតែប៉ុណ្ណោះ ហ្វេនៗក៏ដឹងស្រាប់ហើយថា តារាប្រុសរូបនេះ អាចចម្អិនអាហារខ្លួនឯងបានយ៉ាងស្ទាត់ជំនាញទៀតនោះ៕

ប្រភព៖ SBS Star

 D.O.
 D.O.
ទាក់ទងជាមួយ:
តារាកូរ៉េរូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...