ថៃ៖ អាចនិយាយបានថា កំពូលតារាស្រីដ៏ល្បី Pinky Savika ជាតារាមួយរូបដែលប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលច្រើនឆ្នាំតាំងពីនាងនៅក្មេងមកម្ល៉េះ ទើបធ្វើឲ្យមហាជនស្គាល់ និងមានឈ្មោះជាតារាកំពូលលំដាប់ប្រទេសថៃយ៉ាងដូច្នេះ។ ក្នុងនោះដែរ បើក្រឡេកទៅមើលជីវិតឯកជន គេមិនសូវឃើញតារារូបនេះបង្ហោះរូបឬបង្ហាញពីទំនាក់ទំនងជិតស្និទ្ធជាមួយមិត្តភក្ដិប៉ុន្មានឡើយ។
យ៉ាងណាមិញ អ្វីដែលគេដឹងនោះ មិត្តភក្ដិដ៏ជិតស្និទ្ធ២នាក់របស់ Pinky Savika ដែលរាប់អានតាំងពីសម័យនៅរៀននោះក៏ជាតារាល្បីមិនចាញ់នាងប៉ុន្មានឡើយ ហើយមិត្តភក្ដិល្អរបស់នាងរាប់អានតាំងពីនៅក្មេងនោះគឺ Tangmo និង Big អតីតក្រុម D2B។ ជាមួយគ្នានេះដែរ រឿងដែលនឹកស្មានមិនដល់នោះ មិត្តភក្ដិទាំងពីរនាក់របស់នាងសុទ្ធតែបានទទួលម.រ.ណៈភាពទាំងវ័យក្មេង សឹងតែធ្វើឲ្យគ្រប់គ្នាទទួលយកមិនបាន។
គួរបញ្ជាក់ផងដែរ លោក Big អតីតសមាជិកក្រុម D2B បានស្លា.ប់នៅឆ្នាំ ២០០៧ បន្ទាប់ពីក្លាយជាមនុស្សរុក្ខជាតិបានត្រឹមតែគេងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរយៈពេល៤ឆ្នាំ ក៏ព្រោះតែដំបូងឡើយជួបគ្រោះថ្នាក់ចរាចរណ៍ ហើយធ្លាក់ចូលទឹកអូរ Khlong កាលពីឆ្នាំ ២០០៣។ ចំណែកតារាស្រី Tangmo នាងទើបតែស្លា.ប់កាលពីថ្ងៃទី២៤ ខែ កុម្ភៈ ឆ្នាំ ២០២២នេះ ដោយសារធ្លាក់ពីលើទូកនៅទន្លេចៅប្រាយ៉ាក្នុងប្រទេសថៃ៕
សូមទស្សនារូបភាពខាងក្រោម៖