Stylist របស់តារាកូរ៉េទាំងនេះ រងការរិះគន់យ៉ាងខ្លាំងក្នុងឆ្នាំ ២០២១ - TrueID

Stylist របស់តារាកូរ៉េទាំងនេះ រងការរិះគន់យ៉ាងខ្លាំងក្នុងឆ្នាំ ២០២១

December 4, 2021

កូរ៉េខាងត្បូង ៖ ជាការពិតណាស់ក្រុមតារាចម្រៀងKpop សព្វថ្ងៃពិតជាមានប្រជាប្រិយភាពណាស់ ជាមួយនឹងទេពកោសល្យរបស់ពួកគេជាពិសេសអ្នកគាំទ្ររបស់ពួកគេក៏មានភ្នែកមុតណាស់ដែរក្នុងការសង្កេតអ្វីម៉្យាងដែលមានភាពខុសប្លែក និងមិនសមរម្យកើតឡើងចំពោះ Idol របស់ខ្លួន ។

ទន្ទឹមនឹងនេះ Stylists របស់ក្រុម Kpop គឺជាការងារមួយដែលមនុស្សជាច្រើនប៉ងប្រាថ្នាព្រោះទទួលបានប្រាក់កម្រៃខ្ពស់ ព្រមទាំងមានឱកាសនៅជិតតារាៗថែមទៀត តែយ៉ាងណាបើប្រហែសតែបន្តិចពួកគេនឹងទទួលរងការរិះគន់យ៉ាងខ្លាំងពីអ្នកគាំទ្រ ក្រោយរៀបចំសម្លៀកបំពាក់ដែលមានទំហំធំជាងខ្លួន និងម៉ូតដែលមិនទាន់សម័យឲ្យ Idols

ស្របគ្នានេះ ក្នុងឆ្នាំ ២០២១ តារា K-Pop ដ៏ពេញនិយមបំផុតបានឡើងឆាកក្នុងឈុតសម្លៀកបំពាក់ស្អាតៗជាច្រើន ប៉ុន្តែមិនមែនគ្រប់ជម្រើសនៃស្ទីលទាំងអស់សុទ្ធតែទទួលបានការចាប់អារម្មណ៍នោះទេ ខាង​ក្រោម​នេះ​គឺ​ជា​ម៉ូដ​សម្លៀក​បំពាក់​ទាំង៧ ដែល​បង្ក​ភាព​ចម្រូង​ចម្រាស​ ហើយ Stylists របស់ពួកគេក៏រង់ការរិះគន់មិនតិចដែរក្នុង​ឆ្នាំ​នេះ។

១. ម៉ូតសម្លៀកបំពាក់របស់ Yuna

អ្នករចនាម៉ូដរបស់ ITZY ត្រូវបានរងការរិះគន់ ក្នុងអំឡុងពេលនៃការផ្សាយឡើងវិញ របស់ក្រុមសម្រាប់បទ «Crazy in Love» ដែលអ្នក​គាំទ្រ​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ឈុត​ដែលYuna ពាក់​ទៅ  Music Bank កាល​ពី​ថ្ងៃ​ទី២៤ ខែ​កញ្ញា អ្នក​គាំទ្រ​ជា​ច្រើន​មាន​អារម្មណ៍​ថា​ការ​ស្លៀក​ពាក់​នោះ​ហួស​ហេតុ​ពេក​សម្រាប់​តារា​វ័យ១៧ ឆ្នាំ​រូប​នេះ ពួក​គេ​បាន​រិះគន់​អ្នក​រចនា​ម៉ូដ​ជា​ពិសេស​ចំពោះ​ការ​ជ្រើស​រើស​ខោ​ខ្លី សំពត់​ខ្លី ​សម្រាប់ Yuna

Yuna
Yuna

២. សំលៀកបំពាក់ GDA របស់ក្រុម BTS ដែលមិនសាកសម 

ស្ទីលសម្លៀកបំពាក់របស់ BTS បានទទួលការរិះគន់ ក្នុងសម្លៀកបំពាក់ដើរលើកំរាលព្រំក្រហម ដែលមិនសមរម្យនៅឯកម្មវិធី GoldenDisc Awards លើកទី ៣៥ អ្នក​គាំទ្រ​យល់​ថា​ស្ទីលនោះសាមញ្ញពេក ហើយ​សម្លៀក​បំពាក់​គួរ​តែ​ត្រូវ​បាន​កែ​សម្រួល ​ឱ្យ​សម​នឹង​សមាជិក​កាន់​តែ​ល្អ​ជាង ជាអកុសល នេះមិនមែនជាលើកទីមួយទេ ដែលក្រុម Stylist របស់BTS ទទួលបានការរិះគន់ពី ARMY ក្នុងឆ្នាំនេះ។

BTS 
BTS 

៣. Stylist កាត់សក់របស់ Song Ji Hyo

កាល​ពី​ខែ​វិច្ឆិកាតារា​សម្ដែង SongJi Hyo បាន​ចែក​រំលែក​រូបថត​មួយ​សន្លឹក ​នៃ​ការ​កាត់​សក់ថ្មី​របស់​នាង ជាអកុសល មិនមែនគ្រប់គ្នាសប្បាយចិត្តចំពោះការផ្លាស់ប្តូររបស់នាងនោះទេ អ្នកគាំទ្របានទាមទារឱ្យ ភ្នាក់ងាររបស់Song Ji Hyo ផ្លាស់ប្តូរក្រុមអ្នករចនាម៉ូដរបស់នាងបន្ទាប់ពីបានឃើញរូបរាងថ្មីរបស់ Song Ji Hyo នៅក្នុងកម្មវិធី RunningMan អ្នកគាំទ្របានអះអាងថា តារាស្រីរូបនេះមិនមានការតុបតែងខ្លួនសក់ ឬសម្លៀកបំពាក់សមរម្យ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលអាចនឹងប៉ះពាល់​ដល់​មុខមាត់​សាធារណៈ​របស់​នាង។

Song Ji Hyo 
Song Ji Hyo 

៤. រ៉ូបរបស់ក្រុម Oh My Girl

ក្រុមStylist របស់ BTS មិនមែនជាក្រុមតែមួយគត់ ដែលបានទទួឡការរិះគន់ក្នុងកម្មវិធី GoldenDisc Awards លើកទី ៣៥ នោះទេ អ្នក​គាំ​ទ្រក្រុមOh My Girl ក៏មិន​ពេញ​ចិត្ត​នឹង ​រ៉ូប​លើកំរាល​ព្រំ​ក្រហមរបស់ក្រុមនេះដែរ អ្នករិះគន់មានអារម្មណ៍ថាភាពខុសគ្នានៃលំនាំ ការកាត់ និងក្រណាត់មិនរួមបញ្ចូលគ្នាបានល្អទេ។

Oh My Girl
Oh My Girl

៥. ការចោទប្រកាន់ពីការលួចចម្លង

អ្នករចនាម៉ូដរបស់ក្រុម THE BOYZ ប្រឈមមុខនឹងការចោទប្រកាន់ ពីការលួចចម្លងសម្លៀកបំពាក់ទាំងនេះ ដែលពាក់នៅក្នុងកម្មវិធី MCOUNTDOWN សម្រាប់ការសម្តែងបទ «Thrill Ride» អ្នករចនាម៉ូដត្រូវបានចោទប្រកាន់ពីបទចម្លង ម៉ាកប្រណីត DiorHomme ហើយអ្នកគាំទ្រក៏បានបង្ហាញពីភាពស្រដៀងគ្នាផងដែរ។

THE BOYZ
THE BOYZ
Hyunjae សមាជិកក្រុម THE BOYZ
Hyunjae សមាជិកក្រុម THE BOYZ
អាវរបស់ Dior
អាវរបស់ Dior

៦. សំលៀកបំពាក់របស់ក្រុម ITZY ក្នុងកម្មវិធី Knowing Bros

មានការបដិសេធថាសមាជិករបស់ក្រុម ITZYមើលទៅដូចទេពធីតា ក្នុងគ្រប់សំលៀកបំពាក់  ប៉ុន្តែអ្នកគាំទ្រមិនមានអារម្មណ៍ថាសម្លៀកបំពាក់របស់ពួកគេខ្លះមានទំហំធំពេក ហើយក៏មាន ​ស្នាម​ជ្រួញនៅសំពត់ថែមទៀត។

ITZY
ITZY
សំពត់ដែលមានស្នាមជ្រួញ
សំពត់ដែលមានស្នាមជ្រួញ

៧. ស្បែកជើងរបស់ BTS

នៅ  GDAs អ្នក​គាំទ្រ​បាន​និយាយថា ​សំលៀកបំពាក់​របស់ BTS គឺមិន​សម​សម្រាប់ពួកគេនោះទេ​ដោយសារតែស្បែកជើងទាំងនេះ គឺជាបញ្ហាសុវត្ថិភាពនៅក្នុងប្រគុំតន្ត្រីរបស់ BTSសម្រាប់ការរាំនៅលើឆាក នៅឯពហុកីឡដ្ឋានជាតិអូឡាំពិកតែ Jin និង J-Hope បានពាក់ស្បែកជើងដែលមានទំហំធំពេក សម្រាប់ពួកគេ ធ្វើឲ្យអ្នកគាំទ្រព្រួយបារម្ភថា ការរាំក្នុងស្បែកជើងធំទាំងនេះអាចប៉ះពាល់ដល់សុវត្ថិភាពរបស់សមាជិក៕

BTS
BTS
ស្បែកជើងរបស់ Jin និង J-Hope
ស្បែកជើងរបស់ Jin និង J-Hope

ប្រភព : Koreaboo

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...