ថៃ៖ប្រិយមិត្តអ្នកគាំទ្រជាច្រើននៅលើបណ្តាញសង្គមតែងតែសំណូមពរចង់ឲ្យតារាប្រុសស្រីល្បីឈ្មោះ ២ រូបគឺ Nadech Kugimiya និង Bow Maylada ដើរតួសម្តែងរួមគ្នា។
ស្រាប់តែថ្មីៗនេះ តារាប្រុសមុខស្រស់ Nadechបានបង្ហោះរូបភាពជាមួយ Bow នៅកន្លែងថតសម្លេងដើម្បីដាក់បញ្ចូលនៅក្នុងខ្សែភាពយន្តថ្មីដែលរឿងថ្មីនោះមានចំណងជើងថា «Mon Ruk Nong Pak Ka Yang»។
ទន្ទឹមគ្នានេះផងដែរ អ្នកផលិតនិងដឹកនាំសម្តែងបានឲ្យដឹងថា សម្រាប់រឿងភាគថ្មីរបស់តារាប្រុសស្រីទាំងពីររូបនេះគឺនឹងត្រៀមចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះធ្វើឲ្យអ្នកគាំទ្រជាច្រើនកាន់តែអន្ទះសាររង់ចាំតាមដានសឹងតែគ្រប់គ្នាតែម្តង៕
ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ ៖