ថៃ៖ ពិតណាស់ កាលពីថ្ងៃទី ០៤ ខែ មករា ឆ្នាំ ២០២៣ ឌៀប សុហ្វៀរ៉ា បានចេញដំណើរពីប្រទេសកម្ពុជា ឆ្ពោះទៅកាន់ប្រទេសថៃ ដើម្បីទៅចូលរួមប្រកួតក្នុងកម្មវិធី Little Miss International។ ជាមួយគ្នានេះដែរ អំឡុងពេលប្រកួត បវរកញ្ញារូបនេះ ពិតជាបានខិតខំប្រឹងប្រែង ព្រមទាំងបង្ហាញសមត្ថភាពដែលមានអស់ពីកម្លាំងកាយចិត្ត រហូតទទួលបានជ័យលាភី លំដាប់រងទី២ប្រចាំកម្មវិធី Little Miss International 2022។
យ៉ាងណាមិញ បវរកញ្ញាវ័យក្មេង ឌៀប សុហ្វៀរ៉ា ក្នុងឆ្នាំនេះនាងទើបមានវ័យ១២ឆ្នាំក៏ពិតមែន ប៉ុន្តែនាងបានបង្ហាញឲ្យមហាជនទាំងក្នុង និងក្រៅប្រទេស បានឃើញពីសម្រស់ សមត្ថភាព និងចំណេះដឹងរបស់យុវតីកម្ពុជាថាខ្លាំងដល់កម្រិតណា។ ជាមួយគ្នានេះដែរ ទន្ទឹមនឹងបានគ្រងដំណែង លំដាប់រងទី២ Little Miss International 2022 គេឃើញអ្នកលេងបណ្ដាញសង្គមជាច្រើន បានចូលរួមងបអរសាទរទៅកាន់នាងគ្រប់ៗគ្នាតែម្ដង។
គួរបញ្ជាក់ផងដែរថា មុនទទួលបានតំណែងលំដាប់រងទី២លើឆាកអន្តរជាតិ ក្នុងកម្មវិធី Little Miss International 2022 កាលពីយប់មិញនេះ ឌៀប សុហ្វៀរ៉ា នាងធ្លាប់ប្រកួតឈ្នេះ ក្នុងកម្មវិធី Miss Preteen International Cambodia 2022 ដែលទទួលបានតំណែងលំដាប់រងទី២ ហើយនាងក៏បានទទួលតំណែងបន្តទៅប្រកួតលើឆាកអន្តរជាតិ ក្នុងនាមជាបវរកញ្ញា Little Miss Cambodia 2022ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖