កម្សាន្ត ÷ គ្មានអ្វីដែល Lisa សមាជិកក្រុម BLACKPINK ធ្វើមិនបាននោះទេ តាំងពីផ្លាស់ប្តូរពីគួរឲ្យស្រលាញ់ ទៅជាឡូយ ឬ ស៊ិចស៊ី ក្នុងមួយប៉ព្រិចភ្នែក ហើយនោះជាទេពកោសល្យមួយ ក្នុងចំណោមទេពកោសល្យជាច្រើនរបស់នាង។
ក្នុងនោះ Lisa ចែករំលែកថា ការពិតនោះគឺជាសក់របស់នាង ដែលអាចជួយឱ្យនាងបញ្ចេញនូវចំណាប់អារម្មណ៍ផ្សេងៗ ជាមួយនឹងសក់ខ្លី Lisa បានពណ៌នាអំពីខ្លួននាងជាមួយនឹងសញ្ញាអារម្មណ៍បែបកូនក្មេង ភាពទាក់ទាញដ៏បរិសុទ្ធ និងគ្មានកំហុស ជាពិសេសជាមួយនឹងភ្នែកធំដូចតុក្កតារបស់នាង កាន់តែគួរឱ្យស្រលាញ់។
យ៉ាងណាមិញ សក់វែងរបស់នាងគឺផ្ទុយស្រលះ នៅពេលដែល Lisa មានសក់វែង តារាស្រីរូបនេះបញ្ចេញភាពស៊ិចស៊ី និងមន្តស្នេហ៍ដ៏ឡូយរបស់នាងក៏កាន់តែរះឡើង ល្អឥតខ្ចោះសម្រាប់ឆាក៕
ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម ÷
ប្រភព: Koreaboo