បរទេស៖ ក្រឡេកមកមើលគូស្នេហ៍ដ៏ល្បីមួយ រវាងតារាសម្ដែងប្រុសស្រីហ្វីលីពីនពីរដួង Katheryn Bernardo និង លោក Daniel ដែលអ្នកទាំងពីរ តែងតែបង្ហាញនូវសកម្មភាព និងពេលវេលាផ្អែមល្ហែមជាបន្តបន្ទាប់ នៅលើបណ្ដាញសង្គម ក្រោយពីបានទាក់ទងគ្នាប្រមាណ ១០ ឆ្នាំមកនេះ។
ជាក់ស្ដែង ថ្មីៗនេះ គូស្នេហ៍គូនេះ ក៏បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល នៅពេលដែល តារាស្រី Katheryn បានបើកបង្ហាញពីទិដ្ឋភាពដ៏រ៉ូមែនទិកមួយជាមួយនឹងគូស្នេហ៍ស្រស់សង្ហា ដោយបានដាក់Caption មានឈ្មោះតួអង្គដែលអ្នកទាំងពីរបានសម្ដែងរួមគ្នា ជាមួយនឹងរូបភាពដែលខាងប្រុសបានសុំរៀបការខាងស្រី ក្រោមបរិយាកាសដ៏កក់ក្ដៅ អបដោយមានវត្តមានមិត្តៗជាច្រើន ទៀតផង។
យ៉ាងណាមិញ តាមរយៈការបង្ហាញមួយនេះ ហាក់ធ្វើឲ្យហ្វេនៗមានការពេញចិត្ត និងរំភើបជំនួសគូស្នេហ៍អ្នកទាំងពីរ បើទោះបីជាបានត្រឹមតែដាក់ឈ្មោះតួអង្គសម្ដែងរបស់ខ្លួនក៏ដោយ តែក៏នៅតែមានការចែករំលែកជាច្រើន និងបានចូលរួមបញ្ចេញមតិអបអរ ជូនពរចំពោះពួកគេ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖