កូរ៉េខាងត្បូង ៖ ពិតណាស់ មនុស្សគ្រប់គ្នាប្រាកដជា មានភាពភ័យខ្លាចអ្វីមួយជាមិនខាន ហើយឥឡូវនេះគឺជាឱកាសរបស់អ្នក ដើម្បីស្វែងរកការភ័យខ្លាចពិសេសៗមួយចំនួន របស់ idol ដែលអ្នកស្រលាញ់។
មិនថាវាជាការភ័យខ្លាចទូទៅដូចជាកម្ពស់សត្វល្អិត ឬម្ជុលទេ យើងទាំងអស់គ្នាមានអ្វីមួយដែលយើងមិនចូលចិត្តឬធ្វើឱ្យយើងមិនស្រួលក្នុងខ្លួន និងខ្លាចរបស់ទាំងអស់នោះជាដើម ទោះជាយ៉ាងណាក៏ដោយតារាមួយចំនួននេះមានភាពខុសប្លែក ដោយមានការភ័យខ្លាចនឹងរបស់ដែលគ្រប់គ្នាគិតថាជារបស់ធម្មតាទៅវិញ។
សូមពិនិត្យមើលបញ្ជីខាងក្រោមសម្រាប់ការភ័យខ្លាចពិសេសៗមួយចំនួនដែល idols ប៉ុន្មានដួងខាងក្រោម ៖
១. HyunA ខ្លាច មាន់។
២. Lay សមាជិកក្រុម EXOខ្លាច Pigeons ជាពពួកសត្វបក្សីមានជំពូក។
៣. Sojin សមាជិកក្រុម Girl'sDay ខ្លាចជើងមាន់។
៤. Taeyeon សមាជិកក្រុម SNSDនិង Yeri សមាជិកក្រុម Red Velvet ខ្លាចCameras។
៥. Jungkook សមាជិកក្រុម BTSខ្លាច ជណ្តើរយន្ត និងមីក្រូវ៉េវ។
៦. Tiffany ខ្លាចភ្នែកត្រី។
៧. Amber សមាជិកក្រុម f(x) ខ្លាចការនៅម្នាក់ឯង។
៨. YoonAសមាជិកក្រុមSNSD និង Daesungសមាជិកក្រុមBIGBANGខ្លាចត្រី៕
ប្រភព : Kstarlive