រកមិនបានទេ ម្តាយដូចជាភរិយា ជា វណ្ណារិទ្ធ មិនស្តីឲ្យកូនពេលនិយាយពាក្យនេះ(មានវីដេអូ) - TrueID

រកមិនបានទេ ម្តាយដូចជាភរិយា ជា វណ្ណារិទ្ធ មិនស្តីឲ្យកូនពេលនិយាយពាក្យនេះ(មានវីដេអូ)

September 8, 2022

រាជធានីភ្នំពេញ ៖ ពិតណាស់ ក្នុងសង្គមមហាជនភាគច្រើនបង្ហាញការរើសអើង ចំពោះបុគ្គលស្រឡាញ់ភេទដូចគ្នា ប៉ុន្តែដោយសារ ការយល់ដឹងរបស់មនុស្សសព្វថ្ងៃនេះ មានការយល់ដឹងកាន់តែខ្លាំង គេហាក់ឃើញ មនុស្សមួយចំនួនចាប់ផ្តើមយល់ពីគ្នា និងឲ្យតម្លៃទៅក្រុមមនុស្សទាំងនេះ។

តួយ៉ាង ដោយសារតែការយល់ដឹងមិនទាន់ ធំទូលាយដូច្នេះហើយ ទើបធ្វើឲ្យគ្រួសារដែលមាន កូនក្មួយជាមនុស្សស្រឡាញ់ភេទដូចគ្នា ព្យាយាមបិទបាំងធម្មជាតិ និងតែងស្តីបន្ទោស រាល់ពេលដឹងការពិត ដើម្បីបញ្ចៀសការពេ.បជ្រាយពីសង្គម។

យ៉ាងណាមិញ ងាកទៅមើលភរិយារបស់ពិធីករ ជា វណ្ណារិទ្ធ វិញ កំពុងធ្វើឲ្យស្រទាប់យុវវ័យផ្ទុះការកោតសរសើរ និងស្ងប់ស្ងែងពីទឹកចិត្តរបស់រូបនាងជាខ្លាំង ខណៈកូនប្រុសច្បងធំធាត់រួចពោលពាក្យ មិនស្រឡាញ់មនុស្សស្រី តែបែរជាស្រឡាញ់មនុស្សប្រុសទៅវិញ បើទោះបីពេលនេះ កូននៅតូចមិនទាន់យល់សេចក្តី តែរូបនាងមិនស្តីបន្ទោស បែរជាហៅកូនប្រុសជា ក្មេងល្អ បន្ថែមទៀត។

គួរបញ្ជាក់ផងដែរថា ភរិយាលោក ជា វណ្ណារិទ្ធ ត្រូវអ្នកលេងបណ្តាញសង្គមស្គាល់ច្បាស់ជា មនុស្សគាំទ្រយ៉ាងពេញទំហឹងក្រុមមនុស្សស្រឡាញ់ភេទដូចគ្នានេះណាស់ ទោះបីពេលនេះរូបនាងមានស្វាមីនិងកូនៗហើយក្តី៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

ពិធីករ ជា វណ្ណារិទ្ធ និងភរិយា
ពិធីករ ជា វណ្ណារិទ្ធ និងភរិយា
ភរិយា ពិធីករ ជា វណ្ណារិទ្ធ
ភរិយា ពិធីករ ជា វណ្ណារិទ្ធ
ពិធីករ ជា វណ្ណារិទ្ធ និងភរិយា
ពិធីករ ជា វណ្ណារិទ្ធ និងភរិយា
ពិធីករ ជា វណ្ណារិទ្ធ និងគ្រួសារ
ពិធីករ ជា វណ្ណារិទ្ធ និងគ្រួសារ
ពិធីករ ជា វណ្ណារិទ្ធ និងគ្រួសារ
ពិធីករ ជា វណ្ណារិទ្ធ និងគ្រួសារ
វីដេអូ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...