កម្សាន្ត៖ តារាប្រុសមានមុខមាត់សង្ហារ Cha Eun Woo ជាតារា Kpop ដែលជាសមាជិកម្នាក់ក្នុងក្រុម Astro ។ ដោយសារតែរូបរាងសង្ហាររបស់ Eun Woo ធ្វើឲ្យលោកមានភាពលិចធ្លោរជាងគេនៅក្នុងក្រុម។ មិនតែប៉ុណ្ណោះ លោកក៏ជាតារាសម្ដែងប្រុសដ៏ល្បីល្បាញមួយរូបផងដែរ។
តារាសម្ដែងប្រុសរូបនេះ ត្រូវបានគេស្គាល់ថាជាតួប្រុសស្អាត ដោយហេតុថាខ្សែភាពយន្ដកូរ៉េភាគច្រើន Eun Woo តែងតែទទួលបានតំណែងតួប្រុសស្អាតដែលគេគ្រប់គ្នាស្រលាញ់ជានិច្ច។ ជាពិសេសដោយសារតែសម្រស់របស់ Eun Woo លោកតែងតែដើរតួជាសុភាពបុរសមានមុនស្នេហ៍។
ទោះបីជាយ៉ាងណាក៏ដោយ Eun Woo បានបង្ហើបប្រាប់ក្នុងកិច្ចសម្ភាសន៍មួយថា លោកពិតជាមិនចង់ឲ្យមហាជនគិតថាខ្លួនសម្ដែងបានតែតួប្រុសស្អាតតែប៉ុណ្ណោះ។ លើសពីនោះ Eun Woo បាននិយាយថាលោកពិតជាចង់សម្ដែងជាតួរឿងបែប វាយប្រហារ និង បែបកំប្លែងម្ដង ព្រោះលោកចង់បង្ហាញប្រាប់មហាជនថាលោកនៅមានសមត្ថភាពច្រើនទៀតដែលមិនទាន់បានបង្ហាញអស់៕
ប្រភព៖ K-Pop World