មិនស្លុតយ៉ាងម៉េច សុខៗ មានមនុស្សស្រីមិនស្គាល់ដើរចូលផ្ទះរបស់នាងស្ងាត់ៗ - TrueID

មិនស្លុតយ៉ាងម៉េច សុខៗ មានមនុស្សស្រីមិនស្គាល់ដើរចូលផ្ទះរបស់នាងស្ងាត់ៗ

June 21, 2021

ថៃ៖ កាលពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅនេះ មានរឿងដ៏ភ្ញាក់ផ្អើលមួយ ក្រោយពី តារាស្រី Newclear បានបង្ហោះវីដេអូឃ្លីបពីកាមេរ៉ាសុវត្ថិភាពពីមុខផ្ទះ បង្ហាញឲ្យឃើញពីមនុស្សប្លែកមុខម្នាក់បានដើរចូលក្នុងផ្ទះរបស់នាង។

ហេតុការណ៍នេះដែរ គឺត្រូវបានកើតឡើងនៅពេលថ្ងៃ ដោយនៅក្នុងនោះ មានដនារីវ័យក្មេងម្នាក់បានបង្ហាញខ្លួន ដោយពាក់អាវយឺតពណ៌ខ្មៅ ខោ​ខូ​វ​ប៊​យ ដើរចេញពីតាក់ស៊ី រួចដើរចូលតាមទ្វារផ្ទះរបស់នាង ដែលកំពុងតែបើកចំហរ ផងដែរ។ 

បន្ទាប់ពីបានឃើញបែបនេះ តារាស្រី Newclear ថែមទាំងបាននិយាយថា នារីអាថ៌កំបាំងរូបនេះ គឺពិតជាគួរឲ្យខ្លាចណាស់ ដោយបានដើរចូលទៅក្នុងផ្ទះ បន្ទាប់មក ក៏ទៅអង្គុយនៅតុបរិភោគអាហារ ដែលនាងនិងកូនប្រុសកំពុងអង្គុយ។ ពីដំបូងឡើយ នាងគិតថា ជាបុគ្គលិកម្នាក់ដែលមកថតកម្មវិធីតែប៉ុណ្ណោះ ប៉ុន្តែនារីម្នាក់នោះ បែរជានិយាយថា ផ្ទះនេះជាផ្ទះរបស់នាង ទៅវិញ។

យ៉ាងណាមិញ ហេតុការណ៍មួយនេះ បានបង្កឱ្យមានភាពភ្ញាក់ផ្អើលទៅលើ តារាស្រី Newclear យ៉ាងខ្លាំង ហើយខណៈពេលនេះដែរ នាងក៏បានស្នើសុំឲ្យ អ្នកការពារភូមិ ជួយធ្វើការយក នារីនោះចេញពីផ្ទះរបស់នាង ផងដែរ៕ 

ប្រភព៖ Kapook 

សូមទស្សនារូបភាពខាងក្រោម៖ 

Newclear
Newclear
Newclear
Newclear
Newclear
Newclear
រូបភាពពីកាមេរ៉ាសុវត្ថិភាព
រូបភាពពីកាមេរ៉ាសុវត្ថិភាព
រូបភាពពីកាមេរ៉ាសុវត្ថិភាព
រូបភាពពីកាមេរ៉ាសុវត្ថិភាព
ទាក់ទងជាមួយ:
តារាថៃ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...