ភ្នំពេញ៖ ជាច្រើនខែមកហើយ ដែលបវរកញ្ញា Miss Teen International Cambodia 2022 បានស្វែងរកឃើញនូវម្ចាស់មកុដ។ដោយបវរកញ្ញាយុវតីអន្តរជាតិកម្ពុជា២០២២គឺបានទៅលើកញ្ញា សុខ និដាណាត់ ដែលនាងជាបរកញ្ញាមួយរូបមានភាពលេចធ្លោខ្លាំងក្នុងអំឡុងពេលប្រកួត។ ពិតណាស់ បើនិយាយពីសមត្ថភាពនាងពិតជាខ្លាំង បើទោះបីនៅក្មេងបន្តិចក៏ពិតមែន។
ជាមួយគ្នានេះដែរ ស្របពេលគ្រងមកុដ Miss Teen International Cambodia 2022 កញ្ញា សុខ និដាណាត់ ក៏ទទួលបានការងារជាបន្តបន្ទាប់ ទាំងថតម៉ូត និងថតស្ពតពាណិជ្ជកម្ម។ លើសពីនេះទៅទៀត មួយរយៈចុងក្រោយនេះ គេឧស្សាហ៍ឃើញយុវតីរូបនេះបង្ហោះរូបភាពស្អាតៗលើគណនីផ្ទាល់ខ្លួនគ្រប់ពេល ដោយរូបភាពនីមួយៗ មើលទៅនាងពិតជាស្រស់ស្អាតតែម្ដង។
ជាក់ស្ដែង ប្រិយមិត្តធ្លាប់តែឃើញពីសម្រស់របស់កញ្ញា សុខ និដាណាត់ រួចទៅហើយថាស្រស់ស្អាតកម្រិតណា ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍ខ្លាំងនោះ នាងបានផុសរូបភាពថ្មីមួយសន្លឹកស្លៀកឈុតពណ៌លឿងចងពុង បញ្ចេញសាច់ស្មាយ៉ាងទាក់ទាញ។ មិនតែប៉ុណ្ណោះ ការផាត់មុខរបស់នាងក៏ស្រស់សោភា ដែលធ្វើរូបភាពមួយន្លឹកទាក់ភ្នែកអ្នកលេងបណ្ដាញសង្គមច្រើន ហើយមានពាក្យសរសើរហ្វេនយ៉ាងដូច្នេះ៕
សូមទស្សនារូបភាពខាងក្រោម៖