ភ្នំពេញ៖ បើនិយាយដល់កម្លោះសង្ហា ខាយ ដែលជាតារាសម្ដែង និងតារាចម្រៀង Original Song ថែមជាម្ចាស់បទ«ម៉ាស្ការ៉ាទឹកភ្នែក» កំពុងផ្ទុះការល្បីល្បាញ ទាក់ទាញចំណាប់អារម្មណ៍បែបយុវវ័យស្ទើរទូទាំងប្រទេស។
ជាងនេះទៅទៀត មិនត្រឹមតែល្បីល្បាញដោយសារតែបទចម្រៀង ដែលពោពេញទៅដោយអត្ថន័យ ត្រូវសាច់រឿងយុវវ័យសម័យថ្មីនោះទេ ប៉ុន្តែតារាចម្រៀង លោក ខាយ ថែមទាំងមានរូបរាងសង្ហាគួរជាទីចាប់ចិត្តនារីៗគ្រប់រូបថែមទៀតផង។
មិនតែប៉ុណ្ណោះ កម្លោះសង្ហារូបនេះថែមទាំងធ្វើឲ្យអ្នកគាំទ្រហ្វេនៗ ជាពិសេសនារីៗផ្ទាល់តែម្ដង បាក់ស្រិបទៅលើលោកជាមួយនឹងសម្ដីដ៏ផ្អែមល្ហែម ថែមមានបេះដូងស្មោះចំពោះនារីម្នាក់ណាដែលលោកស្រលាញ់ហើយ គឺដាក់ចិត្តខ្លាំងតែម្នាក់ និងមិនមើលអ្នកផ្សេងក្រៅពីមនុស្សស្រីដែល ខាយ ស្រលាញ់ឡើយ៕
សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖
@kairozafan ...................💛 #ខាយ#kai#kairoza ♬ សំឡេងដើម - kairoza