សង្ហាហើយចិត្តល្អទៀត V សុខចិត្តឈប់ដំណើរ ដើម្បីជួយស្រ្តី និងក្មេងតូចម្នាក់ដែលដួលនៅអាកាសយានដ្ឋាន (មានវីដេអូ) - TrueID

សង្ហាហើយចិត្តល្អទៀត V សុខចិត្តឈប់ដំណើរ ដើម្បីជួយស្រ្តី និងក្មេងតូចម្នាក់ដែលដួលនៅអាកាសយានដ្ឋាន (មានវីដេអូ)

July 1, 2021

កូរ៉េខាងត្បូង ៖ V សមាជិកក្រុម BTS ត្រូវបានគេស្គាល់ថា មិនត្រឹមតែមានទេពកោសល្យ និងមន្តស្នេហ៍នៅលើឆាកសម្តែងប៉ុណ្ណោះទេ តែតារាប្រុសរូបនេះក៏ត្រូវបានគេស្គាល់ផងដែរ សម្រាប់បុគ្គលិកលក្ខណៈល្អ និងការយកចិត្តទុកដាក់យ៉ាងកក់ក្តៅ ចំពោះមនុស្សនៅជុំវិញខ្លួនរបស់លោក។

BTS
BTS

កាលពីមុន មានយប់មួយដែលក្រុម BTSបានមកដល់អាកាសយានដ្ឋានអន្តរជាតិ Incheon សម្រាប់ការហោះហើររយៈពេល១៣ ម៉ោង ពីទីក្រុង Seoul ទៅកាន់ Riyadh ហើយនៅពេលដែលពួកគេធ្វើដំណើរ ឆ្លងកាត់តំបន់អាកាសយានដ្ឋានIncheon ហ្វូងមនុស្សជាច្រើន បានដើរតាមជូនដំណើរពួកគេរួមទាំងអ្នកយកព័ត៌មាន អ្នកកាសែត និងអ្នកគាំទ្រ ដែលបង្កឱ្យមានការវឹកវរបន្តិច។

V
V

ដោយសារតែការព្យាយាមដើរតាម BTS ហ្វូងមនុស្សបានរុញច្រានគ្នា និងបណ្តាលឱ្យនារីដែលមានកូនស្រីម្នាក់ ពិបាកធ្វើដំណើរ ហើយបានបណ្តាលឲ្យក្មេងស្រីតូចនោះដួលថែមទៀតយ៉ាងណាទោះបីជាវាពិបាកក្នុងការផ្លាស់ទី នៅកណ្តាលហ្វូងមនុស្សក៏ដោយ V បានឃើញរឿងនេះភ្លាម លោកបានឈប់ និងបកក្រោយដើម្បីជួយឲ្យក្មេងស្រីម្នាក់នោះក្រោកឈរនិងឲ្យសន្តិសុខ បានជួយនាងឱ្យចេញពីហ្វូងមនុស្សផងដែរ។

V
V

ស្របគ្នានេះ V តែងតែត្រូវបានគេកោតសរសើរ មិនត្រឹមតែចំពោះមន្តស្នេហ៍និងទេពកោសល្យរបស់លោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់បុគ្គលិកលក្ខណៈសប្បុរសរបស់លោកផងដែរV តែងតែធ្វើឱ្យអ្នកគាំទ្រ មានមោទនភាពម្តងហើយម្តងទៀត ជាមួយនឹងសកម្មភាពដ៏អស្ចារ្យរបស់លោកហើយសមាជិក BTS ក៏តែងតែយកចិត្តទុកដាក់ ដល់មនុស្សជុំវិញខ្លួនដូចគ្នា៕

ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម ៖

BTS នៅអាកាសយានដ្ឋាន Incheon

ប្រភព : Worldhours24

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...