ថៃ៖ ប្រិយមិត្តប្រាកដជាបានស្គាល់ជាក់ជាមិនខានជាមួយតារាសម្ដែងស្រីដ៏ស្រស់ស្អាត Mew Nittha ហើយពេលបច្ចុប្បន្ននេះនាងកំពុងតែមានផ្ទៃពោះកូនដំបូងរបស់នាងនិងស្វាមីផងដែរ។
កាលពីពេលថ្មីៗកន្លងទៅនេះ Mew Nittha និងស្វាមីទើបតែបានប្រកាស់ថាអ្នកទាំងពីរមានកូនហើយក្នុងនោះក៏បានធ្វើឱ្យមហាជនមិនតិចនាក់នោះទេ ដែលបានសម្ដែងនូវក្តីរំភើបត្រេកអរជំនួសពួកគេ ជាពិសេសនោះគឺស្វាមី និងក្រុមគ្រួសារតែម្ដង ដែលមានក្ដីរំភើបចំពោះដំណឹងនេះ។តែអ្វីដែលបានធ្វើឱ្យគ្រប់គ្នាមានការចាប់អារម្មណ៍ជាខ្លាំងនោះគឺក្នុងពេលថ្មីៗនេះនាងបានផុសរូបនៅក្នុងIGបង្អួតផ្ទៃពោះដែលទើបតែបាន៦ខែហើយ តែមើលទៅឃើញកាន់តែច្បាស់ និងធំជាងមុន ហើយរងចាំតែដល់ថ្ងៃចាប់កំណើតតែប៉ុណ្ណោះ។
ក្នុងនោះផងដែរ Mew Nittha ក៏បានសរសេរ Caption ថាៈ
ឃើញដូចនេះហ្វេនៗស្ទើរតែទប់សំណើចមិនបានជាមួយនឹងភាពក្រមិចក្រមើម និងរូបភាពដែលគេបានស្លៀកខោរបស់ស្វាមីនាង តែការធ្វើបែបនេះវាពិតជាស្រួលខ្លួនម្យ៉ាងនៅពេលយកខោអាវប្ដីមកពាក់រលុងៗបែបនេះ ក្នុងកំលុងពេលពពោះកាន់តែធំទៅៗ ដូចជារូបនាងផ្ទាល់តែម្ដង៕
ប្រភព៖ Sanook