បុរសម្នាក់នេះហើយ ជាអ្នកបង្កើតវីដេអូញុំាអាហារ Mukbang ដំបូងគេ ដែលធ្វើឲ្យល្បីល្បាញជុំវិញពិភពលោកសព្វថ្ងៃ - TrueID

បុរសម្នាក់នេះហើយ ជាអ្នកបង្កើតវីដេអូញុំាអាហារ Mukbang ដំបូងគេ ដែលធ្វើឲ្យល្បីល្បាញជុំវិញពិភពលោកសព្វថ្ងៃ

August 13, 2021

កម្សាន្ត៖ កម្មវិធីញុំាអាហារ Mukbang គឺជាកម្មវិធីមួយដែល Youtuber ម្នាក់បានបង្កើតឡើង ដោយនៅក្នុងវីដេអូអ្នកត្រូវតែញុំាអាហារ ជាច្រើនមុខនិងបរិមាណច្រើន ដើម្បីបង្ហាញដល់អ្នកទស្សនា។ កម្មវិធីមួយនេះបានកើតឡើងពី តារា Youtube ជនជាតិកូរ៉េម្នាក់ ដែលលោកជាអ្នកចាប់ផ្ដើមមុនដំបូងបង្អស់ ហើយក៏បានធ្វើឲ្យអ្នកទស្សនាចាប់អារម្មណ៍ជាខ្លាំង។

Bj Banzz
Bj Banzz

លោក Banzz គឺជាមនុស្សដំបូងគេដែលបានបង្កើតការញុំាមួយនេះឡើង លោកគឺជាតារាម្នាក់ ឬ គេហៅថា Bj ដែលតែងតែផ្សាយបន្ដផ្ទាល់និយាយលេងជាមួយមហាជនដែលចូលទស្សនាជានិច្ច។ នៅក្នុងឆ្នាំ ២០១៤ លោកមានគំនិតមួយ គឺបានយកអាហារកូរ៉េជាច្រើនមកញុំាបណ្ដើរ និយាយលេងបណ្ដើរនៅក្នុងការផ្សាយបន្ដផ្ទាល់របស់ខ្លួន ដែលសកម្មភាពញុំារបស់លោកបានធ្វើឲ្យមហាជនចាប់អារម្មណ៍ជាខ្លាំង។ 

Bj Banzz
Bj Banzz

អ្វីដែលធ្វើឲ្យទាក់ទាញចំណាប់អារម្មណ៍មហាជននោះគឺ ការឃើញម្ហូបជាច្រើនមុខ និងការញុំាដ៏គួរឲ្យឆ្ងាញ់ដែលធ្វើឲ្យអ្នកទស្សនាមានចំណង់បរិភោគអាហារបែបនោះដែរ។ បន្ទាប់ពីនោះ Banzz ទទួលការគាំទ្រជាខ្លាំង​ រហូតបានចូលកម្មវិធីក្នុងទូរទស្សន៍ជាបន្ដបន្ទាប់ ។

Bj Banzz
Bj Banzz

ចាប់ពីពេលនោះមក ការធ្វើវិដេអូបែបនេះក៏បានសុះសាយទូទាំងពិភពលោក ព្រោះតែវាគួរឲ្យទាក់ទាញនិងទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន និងមានតារាជាច្រើនយកទៅអនុវត្តនតាមជាបន្ដបន្ទាប់មកដល់បច្ចុប្បន្ននេះ៕ 

Bj Banzz
Bj Banzz
Bj Banzz
Bj Banzz

ប្រភព៖ DICTIONARY.com

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...