ថៃ៖ ពីមួយថ្ងៃទៅមួយថ្ងៃ ក្រឡេកឃើញថា សម្រស់ តារាស្រី Aff Taksaorn កាន់តែស្រស់ស្អាតឡើងៗ ស្ទើរតែគ្រប់ពេលដែលបានបង្ហាញខ្លួន បើទោះបីជាការពិតទៅនាងមានកូនមួយរួចទៅហើយ។
ជាក់ស្ដែង ថ្មីៗនេះវិញ តារាស្រីរូបនេះ នៅតែមកអង្រួនអារម្មណ៍អ្នកទស្សនាជាច្រើន ខណៈពេលដែលបានបង្ហាញរូបរាងយ៉ាងច្បាស់ៗ នៅក្នុងឈុតពណ៌ផ្កាឈូក ទាំងការតុបតែងមុខមាត់និងម៉ូតសក់យ៉ាងស្រស់សោភា ស្ទើរតែមើលទៅដូចជា ក្មេងស្រីវ័យជំទង់ ថែមទៀតផង។
មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងនោះដែរ បណ្ដាអ្នកគាំទ្រជាច្រើន នាំគ្នាសរសើរមិនដាច់ពីមាត់ ទៅលើសម្រស់អ្នកម្ដាយរូបនេះ ពីភាពវ័យក្មេង និងការថែរក្សាសម្រស់បានយ៉ាងល្អ ពោរពេញដោយមន្តស្នេហ៍ អាចធ្វើឲ្យកម្លោះៗជាច្រើនលង់ស្នេហ៍នឹងនាង ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖