Billie Eilish រំភើបស្ទើរស្រក់ទឹកភ្នែក ពេលបានប្តីHailey Bieber ​ឱប - TrueID

Billie Eilish រំភើបស្ទើរស្រក់ទឹកភ្នែក ពេលបានប្តីHailey Bieber ​ឱប

March 3, 2021

បរទេស៖ Billie Eilish គឺជាតារាចម្រៀងវ័យក្មេង សម្លេងបានមួយរូប ដែលត្រូវបានទស្សនិកជនស្ទើរតែទូទាំងសកលលោក គោរពនិង ទទួលជាតារាម្នាក់ដែលទេពកោសល្យវិស័យសិល្បៈមកពីធម្មជាតិតែម្តង ដែលជាមូលហេតុដែលធ្វើឲ្យនាង ក្លាយជាតារាចម្រៀងកុងត្រានៅឆ្នាំ២០១៦ផងដែរ។

ជាការពិតណាស់ ល្បីខ្លាំងយ៉ាងណាក៏ដោយ តារាស្រីរូបនេះមិនសូវចេះលាក់លៀមរឿងផ្ទាល់ខ្លួននោះឡើយ ជាពិសេសគឺនាងបានសារភាពត្រង់តាមបណ្តាញសង្គមតែម្តង ដែលខ្លួនគឺជាមនុស្សម្នាក់គាំទ្រតារាចម្រៀង Justin Bieber ដ៏ងប់ងល់ម្នាក់តាំងពីវ័យក្មេង រហូតមកទល់បច្ចុប្បន្នតែម្តង។

ដោយឡែក កាលពីប៉ុន្មានឆ្នាំមុន តារាស្រីរូបនេះ បានជួបនឹង Justin Bieber ដោយផ្ទាល់តែម្តង ដោយដំបូងគឺមានអារម្មណ៍ថាអៀនខ្មាសណាស់ ប៉ុន្តែមួយសន្ទុះក្រោយមក ក៏នាងអាចសម្រួលអារម្មណ៍ហើយចូលទៅ​ឱប អាយដលទាំងទឹកភ្នែក​ ដោយប្រើប្រាស់រយៈពេលប្រហែលជា៥នាទី ដែលនេះជាអនុស្សាវរីយ៍ដ៏អស្ចារ្យមួយសម្រាប់អ្នកទាំងពីរ ប៉ុន្តែតារាស្រីរូបនេះទើបតែបង្ហាញអារម្មណ៍ពិតរបស់ខ្លួននៅពេលថ្មីៗនេះថា៖

មិនត្រឹមតែប៉ុណ្ណោះ Justin Bieber បានផ្ញើសំបុត្រឲ្យ Billie Eilish ដោយនិយាយបរិយាយថានាងគឺមនុស្សដែលអស្ចារ្យដែល ខ្លួនគោរពស្រលាញ់ផងដែរ ដែលនេះធ្វើឲ្យ តារាស្រីរូបនេះបានយំម្តងទៀតខណៈពេលអានសំបុត្រដែល អាយខ្លួនផ្ញើមកឲ្យ។

គួររម្លឹកដែរថា នៅក្នុងឆ្នាំ២០១២ ខណៈពេលដែលបទចម្រៀង «As Long As You Love me» របស់ Justin Bieber ទើបតែចេញថ្មីៗ Billie Eilish ប៊ិះនឹងត្រូវគ្រួសារដឹកយកទៅពេទ្យ ដោយសារពេលនោះនាង រំភើបពេកដល់ថ្នាក់និយាយផងយំផង ដែលអាការៈនេះមិនខុសពីមនុស្សរោគចិត្តឡើយ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

 Billie Eilish 
 Billie Eilish 
 Billie Eilish 
 Billie Eilish 
Justin Bieber 
Justin Bieber 
Justin Bieber 
Justin Bieber 
 Billie Eilish (កាលនៅក្មេង)
 Billie Eilish (កាលនៅក្មេង)
Justin Bieberនិង Billie Eilish 
Justin Bieberនិង Billie Eilish 
Justin Bieberនិង Billie Eilish 
Justin Bieberនិង Billie Eilish 
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...